ព័ត៌មានជាតិ

កំពូលអ្នកប្រយុទ្ធ Andy Lee​​​ អាចដណ្តើមខ្សែ​ក្រវ៉ាត់ Julio Cesar Chavez Jr បាន​ដែរទេ?

ប្រភពព័ត៌មាន​បរទេសនានាបាន​ឲ្យដឹងថា ម្ចាស់ពានរង្វាន់ប្រភេទទម្ងន់​ WBC middleweight champion កីឡាករ Julio Cesar Chavez Jr និង​កំពូល​អ្នកប្រយុ​ទ្ធ Andy Lee​​ ដែល​ជា​កីឡាករ​សញ្ជាតិ​អៀរឡង់ បាន​ណាត់ជួប​គ្នា​ធ្វើសន្និសីទ​កាសែតរួច​រាល់ហើយ​កាល​ពី​ម្សិលមិញនេះដែរ ដែល​ស្រប់នឹង​ពេល​ណាត់ប្រកួត​ជិត​ឈា​ន​ចូលមកដល់ នោះ ។​

សម្រាប់ប្រភេទទម្ងន់ WBC world middleweight ដែលជា​ការ​ប្រកួត​នេះកីឡារ​កំពូល​អ្នក​ប្រយុទ្ធរបស់ អៀឡង់​​ជា​អ្នក​ដណ្តើម​ពីកីឡាករ Julio Cesar Chavez Jr ដែលធ្វើឡើង​នៅថ្ងៃ សៅរ៍ ទី ១៦ ខែ មិថុនា​នេះ នៅឯ​ពហុកីឡាដ្ឋាន Sun Bowl Stadium ក្នុងទីក្រុង El Paso រដ្ឋ តិចសាស សហរដ្ឋ​អាមេរិក​ ។​

បញ្ជាក់ផងដែរថា សម្រាប់គួរប្រកួត​នេះនឹង​ធ្វើការ​ផ្សាយបន្ត​ផ្ទាល់តាម​ស្ថានីយ៍​ទូរទស្សន៍ HBO របស់សហរដ្ឋ​អាមេរិក ៕

Boxing

ដោយ៖​បុរស​ដំណឹង

មតិយោបល់