ហ្វូជាំង ៖ នៅថ្ងៃទី ២០ ខែ មិថុនា នេះដែរ មានឡាន Bus យ៉ាងវែង បានរអិលចូលទៅក្នុងជ្រោះ នៅភាគខាងកើតនៃប្រទេសចិន ក្នុងខេត្ត ហ្វូជាំង ។
យោងតាមប្រភពព័ត៌មានមន្ត្រី នៅក្នុងតំបន់នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៧ នាក់បានបាត់បង់ជីវិត និង ២៨ នាក់ផ្សេងទៀតទទួលរងនូវគ្រោះថ្នាក់ ។
គ្រោះថ្នាក់នេះ បានកើតឡើង នៅលើផ្លូវធំ ដោយមានឆ្លងកាត់ជ្រោះភ្នំ ទៅកាន់ទីក្រុង Ningde កាលពីវេលាម៉ោង ២ ។
រថយន្ត Busនេះបានធ្វើដំណើតពីភាគខាងកើតនៃប្រទេសចិន ក្នុងទីក្រុង Wuxi នៃខេត្ត ជាំងស៊ូ ដោយផ្ទុកមនុស្សក្នុងនោះ ៤៥ នាក់ ក្នុងនោះរួមមានក្មេង ២ នាក់ផងដែរ នេះបើតាមប្រភពព័ត៌មានក្នុងពេលកើតហេតុ ។
មនុស្ស ២៨ នាក់ដែលរងរបួសនោះ ស្ថិតនៅក្នុងតំបន់ ៣ផ្សេងគ្នា តែត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ ក្រោយពេលហេតុការណ៍កើតឡើង ៕
មតិយោបល់