ព័ត៌មានជាតិ

បុរសអាមេរិកដំបូងគេ ដែលទទួលការវះកាត់ប្ដូរដាក់ «បេះដូងជ្រូក» ទទួលមរណភាពហើយ ២ខែក្រោយការវះកាត់

(ម៉ារីលែន)៖ មនុស្សដំបូងគេ ដែលទទួលបានការវះកាត់ប្ដូរដាក់បេះដូងជ្រូក នៅក្នុងសហរដ្ឋអាមេរិក បានទទួលមរណភាពហើយ ២ខែ បន្ទាប់ពីការវះកាត់។ នេះបើតាមមន្ទីរពេទ្យ Maryland ដែលជាអ្នកដឹកនាំការវះកាត់ប្ដូរដាក់បេះដូងជ្រូក

លោក David Bennett មានអាយុ ៥៧ឆ្នាំ បានទទួលមរណភាព នៅឯមន្ទីរពេទ្យ University of Maryland Medical Center)។ ប៉ុន្តែ ខាងវេជ្ជបណ្ឌិតមិនបានបញ្ជាក់លម្អិតពីមូលហេតុនៃមរណភាពរបស់លោក David Bennett នោះទេ ដោយគ្រាន់តែនិយាយថាស្ថានភាពរបស់លោកបានចាប់ផ្ដើមធ្លាក់ចុះដុនដាបខ្លាំង កាលពីប៉ុន្មានថ្ងៃមុននេះ។

ប៉ុន្តែ កូនប្រុស និងក្រុមគ្រួសាររបស់លោក David Bennett បានកោតសរសើរមន្ទីរពេទ្យដែលបានផ្ដល់ក្ដីសង្ឃឹមចុងក្រោយដល់ឪពុក៕

ប្រភព៖​​​​​​ AP

មតិយោបល់