យោងតាមប្រភពព័ត៌មានដែលទទួលបានគេហទំព័រ The Verge បានឲ្យដឹងថា ក្រុមហ៊ុន Apple បាន ចាប់ផ្តើមលក់បញ្ចុះតម្លៃសម្រាប់បុគ្គលិករបស់ខ្លួន ដើម្បីតបស្នងនូវការខឹតខំធ្វើការសម្រាប់ក្រុមហ៊ុន។
នៅថ្ងៃនេះ នាយប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Tim Cook បានអនុញ្ញាត និងយល់ព្រមទៅលើកម្មវិធីលក់បញ្ចុះតម្លៃពិសេសសម្រាប់បុគ្គលិករបស់ខ្លួន។
កាលពីខែមករាដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលក់បញ្ចុះតម្លៃពិសេសដល់បុគ្គិលរបស់ខ្លួន ដែលការប្រកាសនេះ ត្រូវបានធ្វើឡើងនៅហាងលក់ធំមួយរបស់ Apple ដែលមានឈ្មោះថា Town Hall។
លោក Tim Cook បានថ្លែងក្នុងកិច្ចជំនួបជាមួយនឹងបុគ្គលិក ថា លោកនឹងធ្វើការផ្តល់នូវកាដូពិសេសសម្រាប់អតិថិជនដែលខិតខំប្រឹងប្រែងធ្វើការងារដើម្បីក្រុមហ៊ុន ហើយកាដូពិសេសនោះគឺជាការលក់បញ្ចុះតម្លៃសម្រាប់បុគ្គលិកទាំងអស់ដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុនApple ចាប់ពី ៩០ ថ្ងៃឡើងទៅ នឹងទទួលបាននូវការបញ្ចុះតម្លៃពិសេស ៥០០ ដុល្លារអាមេរិក សម្រាប់ការទិញ Mac និង ២៥០ ដុល្លារអាមេរិកសម្រាប់ការទិញ new iPad៕
មតិយោបល់