ព័ត៌មានជាតិ

David Ferrer ជួបកីឡាករបារាំង នៅវគ្គបួននាក់ចុងក្រោយ

កីឡាកវាយតិន្នីសទោលសញ្ជាតិអេស្ប៉ាញ David Ferrer បានលុតក្តីសង្ឈឹមរបស់កីឡាករ Igor Sijsling ដែលនាំឲ្យ David Ferrer ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ UNICEF Open កាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ ។

កីឡាករលំដាប់ពិភពលោកលេខ ៦ David Ferrer បានវាយរាប់ពិន្ទុ 2-0 ដោយគ្រាប់បាល់ 6-0 និង 6-1 ដោយប្រើរយៈពេល ៤៣ នាទី តែប៉ុណ្ណោះដើម្បីទទួលយកនូវជ័យជម្នះ។

សម្រាប់វគ្គបន្ទាប់ កីឡាករ David Ferrer នឹងឡើងទៅជួបមុខកីឡាករ Benoit Paire នៅវគ្គបួននាក់ចុងក្រោយ បន្ទាប់ពីកីឡាកររូបនេះ (Benoit Paire) បានបង្ក្រាបកីឡាករជប៉ុន 2-0 ដោយគ្រាប់បាល់យ៉ាងចាស់ដៃគ្រាន់បើដែរ 6-3 និង 7-5 ៕

David Ferrer

មតិយោបល់