ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាងហ្វាងវ័យក្មេងផលិតកម្ម BKS ក្លាយជាតួឡប់ៗដំបូង

ភ្នំពេញៈលោក ឈុន សុវណ្ណភក្តី ដែលជាចាងហ្វាងវ័យក្មេង ផលិតកម្ម BKS បានក្លាយជាតួមួយដួង មិនគ្រប់ទឹក ឡប់ៗរាងភ្លើៗ ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជន បន់ឲ្យតែដល់ថ្ងៃនៃការដាក់បញ្ចាំងភាពយន្ត ដែលចាយទុនជាង៧ម៉ឺនដុល្លារអាម៉េរិកនេះ។

នេះគឺជាលើកដំបូងហើយដែល ចាងហ្វាងវ័យក្មេងផលិតកម្ម BKS បានក្លាយតួឯកក្នុងខ្សែភាពយន្ត «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលជាតួមួយដួង ឡប់ៗភ្លើៗ ដោយតាមស្រឡាញ់ តួស្រី កញ្ញា គីម ច័ន្ទបូរមី ។

ឈុន សុវណ្ណភក្តី បានប្រាប់ Post News នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា សម្រាប់ខ្សែភាពយន្តជាវណ្ណកម្មទី២ របស់ BKS គ្រោងនឹងសម្ពោធ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅផ្សារអ៊ីអន ។

ឈុន សុវណ្ណភក្តី ថា «នេះគឺជាភាពយន្តទី១ ហើយដែលខ្ញុំសម្តែង ដោយដើរជាតួឯក និងជាតួអង្គឡប់ៗ ភ្លើៗ » ។ សម្រាប់តួអង្គឡប់ៗ និងភ្លើៗ នេះ មានឈ្មោះ អាស៊ុយទ្រី ដោយតួអង្គនេះ ដំបូងឡើយបានបាត់បង់ស្មារតី នៅពេលដែល រថយន្តវិះនឹងបុក ហើយក៏ក្លាយជាតួអង្គភ្លើៗ តែឆ្លាត ប៉ុន្តែក្រោយមក អាស៊ុយទ្រី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក៏ដឹងស្មារតីវិញ ។នេះបើតាម ឈុន សុវណ្ណភក្តី បន្ថែម។

សូមបញ្ជាក់ផងដែរថា ភាពយន្ត «អាស៊ុយទ្រីស្មោះស្នេហ៍» ក៏ត្រូវបាននាយកដ្ឋានផលិតភាពយន្ត សរសើរ មិនដាច់ពីមាត់ ព្រោះតែក្នុងវគ្គនិងប្លង់ៗនីមួយៗ មានបញ្ចូលបទចម្រៀង Original Song រហូតដល់ទៅ១០ បទ និងស៊ីតាមសាច់រឿងទៀតផង៕

មតិយោបល់