ភ្នំពេញៈ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ម្ដុំទល់មុខវត្តជើងឯក ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈកំពុងមានភ្លៀងធ្លាក់ស្រិចៗ ស្រាប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ។
ដោយរថយន្តដឹកផ្លែឈើពីខេត្តតាកែវ យកមកលក់នៅផ្សារនាគមាសរួច ក៏បើកត្រលប់ទៅវិញ ខណៈកំពុងធ្វើដំណើរ ស្រាប់តែរថយន្ត បានរេចង្កូតបើកទ្បើងសួនពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបាក់អស់មួយដើម (តៃកុងរត់គេចខ្លួនបាត់)។
មូលហេតុ៖ តៃកុងងោកមួយភាំង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងស្ទួចរថយន្តបង្ក យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់