ព័ត៌មានជាតិ

ក្រុម​បាល់ទាត់អេស្ប៉ាញ និងព័រទុយហ្គាល​បាន​មក​ដល់ទីក្រុង​ ដូនិច​ ដើម្បីជួប​គ្នា​នៅថ្ងៃពុធ​នេះ

ភ្នាក់ងារសារព័ត៌មានបរទេសនានាបានប្រាប់ឲ្យដឹងថា ក្រុមកីឡាបាល់ទាត់ដែលមានរហ័សនាមថា គោជល់ អេស្ប៉ាញ ហើយនិងក្រុមជៀមរោមមាសព័រទុយហ្គាល គឺបានធ្វើដំណើរមកដល់ទីក្រុងដូនិច ភាគខាងកើត នៃប្រទេសអុយក្រែនរួចរាល់អស់ហើយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះ ដើម្បីត្រៀមខ្លួនមុនការប្រកួត នៅក្នុង វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ Euro 2012។

គួររំលឹកផងដែរថា ក្រុមអេស្ប៉ាញ និងព័រទុយហ្គាល និងត្រូវជួបគ្នានៅរាត្រីថ្ងៃពុធនេះ ដើម្បីស្វែករកកន្លែងមួយនៅវគ្គផ្តាច់ព្រ័ត្ររៀងៗខ្លួនខណ:ដែល អេស្ប៉ាញគឺជាម្ចាស់ការពារតំណែងជើងឯក Euro 2008 និងជើងឯក World Cup 2010 ដោយមតិភាគច្រើនគឺបានវាយប្រហារថា អេស្ប៉ាញនិងផ្តួលព័រទុយហ្គាលបាន ក្នុងរាត្រីនេះ។

ប្រភពព័ត៌មានទាំងនោះបានឲ្យដឹងទៀតថា ក្រុមព័រទុយហ្គាលគឺត្រូវបានស្នាក់នៅក្នុងសណ្ឋាគារ Viktoria ដែលវាមានទីតាំងនៅក្បែរនិងពហុកីឡដ្ឋាន Donboss Aren ដែលត្រូវប្រកួតនៅរាត្រីនេះ។ គួរបញ្ជាក់ថាក្រុមជៀមរោមមាសមួយនេះ គឺមានក្តីជឿជាក់បំផុតទៅលើកីឡាករប្រយុទ្ធស្លាប Cristiano Ronaldo ដែលគេជាអ្នករកគ្រាប់បាល់បាន ៣ គ្រាប់ហើយក្នុង Euro ២០១២ នេះ ជាមួយនិងល្បឿនបច្ចេកទេសេលេង និងការប៉ិនប្រសប់ទើប បានឆ្លងផុតពីពូលយ៉ាងលំបាក់លំបិន ដែលក្នុងនោះមានហូឡង់ និងដែនម៉ាក់ផងដែរ៕

Portugal vs Spain

មតិយោបល់