ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថាភ្នាក់ងាររបស់អត្តពលកម្មរបស់អារ៉ាប់ប៊ីសាអូឌិត និយាយថា គណៈកម្មាធិការអូឡាំពិក បានអនុញ្ញាតឲ្យកីឡាការនីរបស់អារ៉ាប់ប៊ីសាអូឌិតមួយរូប និងអាចចូលរួមការប្រកួតជំរុះបានបន្ទាប់ពីមានការកែប្រែពីច្បាប់ មួយចំនួន ដែលអនុញ្ញាតតែនៅក្នុងប្រភេទកីឡាប៉ុណ្ណោះ នេះបើតាមភ្នាក់ងាររបស់ចក្រភពអង់គ្លេសបានរាយការណ៍កាលពីថ្ងៃ ចន្ទកន្លងមកនេះ។
គួរបញ្ជាក់ថាផងដែរថាកីឡាការនីជិះសេះរំលងរបាសញ្ជាតិ អារ៉ាប់ប៊ីសាអូឌិត កាត់អាមេរិក Dalma Rushdi Malhas គឺជាកីឡាការនីតែមួយគត់ដែលបានផ្តល់សិទ្ធយ៉ាង ពិសេស ឲ្យចូលរួមការប្រកួតតែត្រូវស្លៀកសម្លៀកបំពាក់បិទជិត តែមិនចាំបាច់បិទបាំងមុខ ដោយមូលហេតុថាស្រ្តីរបស់អារ៉ាប់ប៊ីសាអូឌិត គឺមិនត្រូវបានអនុញ្ញាតឲ្យបើកបររថយន្តទេ។
Dalma Rushdi Malhas គឺជានារីលើកដំបូង ដែលបានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកយុវជននៅប្រទេសសឹង្ហ បុរី ខណៈដែលរូបនាងបានប្រជែងយកឈ្នះមេដាយសំរិតនៅឆ្នាំ២០១០កន្លងមកនោះ៕
មតិយោបល់