ព័ត៌មានជាតិ

RIM កាត់បន្ថយបុគ្គលិក ៥០០០នាក់ ស្របពេល BlackBerry 10 ពន្យាពេល

កាលពីថ្ងៃព្រហស្បត៌ ទី ២៨ ខែមិថុនាម្សិលមិញនេះ ក្រុមអ្នកវិភាគបាន ធ្វើការវិភាគទៅ លើប្រាក់ ចំណូលក្នុង ត្រីមាសដំបូងរបស់ ក្រុមហ៊ុន RIM ដែលបានចេញ របាយការណ៍ ដែលកំពុងតែតស៊ូ លក់ ស្មាតហ្វូននៅក្នុងទីផ្សារយ៉ាងលំបាក ហើយបានពន្យារពេល ចេញបង្ហាញខ្លួនទូរស័ព្ទ BlackBerry 10 ដែលពីមុនត្រូវបានគេរំពឹងថា នឹងចេញលក់នៅខែតុលាខាងមុខនេះ។

អ្នកតំណាងក្រុមហ៊ុន បាននិយាយថា ខ្លួនមានផែនការកាត់ បន្ថយបុគ្គលិក ចំនួន ៥០០០នាក់ បន្ថែមលើចំនួនបុគ្គលិក ដែលប្រកាស ផ្អាក់ការងារពីមុន ហើយចំពោះ គម្រោង ការកាត់បន្ថយបុគ្គលិកនេះ នឹងធ្វើឲ្យក្រុមហ៊ុនអាច ចំណេញថ្លៃចំណាយ បានចំនួន ៣០០ លានដុល្លារអាមេរិក។

ទោះបីជាក្រុមហ៊ុន អាចកាត់បន្ថយការ ចំណាយតាមរយៈ ការបញ្ឈប់បុគ្គលិកក៏ដោយ ក៏ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា ប្រាក់ចំណូលនៅ ក្នុងត្រីមាសទី២ នឹងនៅតែខាតដដែល។ បញ្ហាចម្បងដែល ធ្វើឲ្យក្រុមហ៊ុន RIM កាន់តែធ្លាក់ខ្លាំងនោះ គឺការពន្យាពេល បង្ហាញទូរស័ព្ទ BlackBerry 10 ដែលមិនកំណត់ ថាថ្ងៃណាទេ ដែលវាប្រហែលវា ត្រូវបានបង្ហាញខ្លួន នៅ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៣ឯណោះទៅវិញ។

លោក Thorsten Heins ដែលជា CEO របស់ក្រុមហ៊ុន RIM បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹង បង្ហាញ ស្មាតហ្វូន BlackBerry 10 នៅឆ្នាំក្រោយនេះ ដែលជាប្រភេទ ស្មាតហ្វូនថាច់ស្គីន ពេញអេក្រង់ តែម្តងមិនចាំបាច់មាន ឃីប៊តដូចស៊េរីមុនៗទេ ហើយការបង្ហាញ ស្មាតហ្វូនប្រភេទនេះ ចេញ មកតាមក្រោយ ស្មាតហ្វូន BlackBerry 10 ដែលមានឃីប៊ត QWERTY ៕

Rim

មតិយោបល់