ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា គ្រាន់តែរយៈ ពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបង្ហាញនូវ Google Chrome ជំនាន់ចុងក្រោយ សម្រាប់ប្រព័ន្ធ Android រួចមក Google បានប្រកាសថា ខ្លួនបានបង្ហាញ Google Chrome សម្រាប់ប្រព័ន្ធ iOS នៅថ្ងៃព្រហស្បត៌ ទី២៨ ខែមិថុនា ម្សិលមិញនេះ បន្ទាប់ពីព្រឹត្តិការណ៍ Google I/Oបានបញ្ចប់ទៅរយៈពេល២ថ្ងៃកន្លងមក។
សម្រាប់ Chrome ជំនាន់ថ្មីនេះ នឹងដំណើរការទាំងលើ iPhone និង iPad ព្រមទំាងមាន សមត្ថភាព Sync Bookmarks ដែលបានបើក Pages និង passwords ចូលទៅក្នុងឧបករណ៍ iOS ទាំងឡាយណា ដែលមានដាក់កម្មវិធី Chrome ។ Browser មួយនេះ ត្រូវបានរចនាឡើង ដើម្បីដំណើរ ទៅលើប្រព័ន្ធ iOS ជំនាន់ 4.3 និងខ្ពស់ជាងនេះ។ Google បាននិយាយថា ចំពោះ Chrome សម្រាប់ ប្រព័ន្ធ iOS ដំណើរនៅថ្ងៃទី២៨ ខែមិថុនាម្សិលមិញនេះ ហើយមាននៅក្នុងកម្មវិធី App Store។
លើសពីនេះ Google បានបង្ហាញ Google Drive សម្រាប់ប្រព័ន្ធ iOSផងដែរ ដែលជាសេវាកម្ម Cloud ដើម្បីប្រកួតគ្នា ជាមួយ iCloud របស់ Apple ។ គួរបញ្ជាក់ថា Google Drive បានបង្ហាញខ្លួន កាលពីខែមេសា កន្លងទៅនេះ Drive បានផ្តល់ ឲ្យអ្នកប្រើប្រាស់ នូវទំហំរក្សាទិន្នន័យ 5GB ដោយឥតគិតថ្លៃ និងអនុញ្ញាតិ ឲ្យអ្នកប្រើប្រាស់ អាចបន្ថែមទំហំរក្សា ទិន្នន័យរហូតដល់ 25GB ដែលមានតម្លៃត្រឹមតែ ២,៤៩ដុល្លារអាមេរិក ក្នុងមួយខែប៉ុណ្ណោះ៕
មតិយោបល់