តារាប្រណាំងម៉ូតូ រសប់អីតាលី Marco Melandri បានឈ្នះ នៅក្នុងព្រឹត្តិការណ៍ World Superbike Grand Prix នៅ Aragon នេះគឺជាកំណត់ត្រាទី ៣ សម្រាប់ជ័យជម្នះរបស់គាត់នៅក្នុងរដូវកាលនេះ។
អ្នកបើកម៉ូតូ BMW គឺជាអ្នកអង្គុយលើលំដាប់ថ្នាក់ទី ២ ស្ថិតក្នុងចំណោមអ្នកប្រណាំងនៅក្នុងប្រទេសអេស្ប៉ាញ ។
ចំណែកឯកីឡាករ Melandri បានធ្វើការផ្លាស់ទី យ៉ាងលឿនផងដែរ នៅក្នុងលំដាប់ថ្នាក់ទី ២ ពីក្រោយកីឡាករ Biaggi ប៉ុន្តែ កីឡាករ Laverty បានបោះជំហានបន្ថែម ដើម្បីឈានចូលជាអ្នកនាំមុខក្នុងការប្រកួតនេះ ។
Biaggi គឺជាអ្នកដែលបញ្ចប់នូវចំណាត់ថ្នាក់ទី ៤ សម្រាប់ការប្រកួតនេះ ក្នុងចម្ងាយ ផ្លូវ៤ ជុំ ។ចំណែកកីឡាករ Jonathan Rea (Honda), Leon Haslam (BMW), Carlos Checa (Ducati) និង Sykes បញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៥ ទៅ ទី ៨ ក្នុងការប្រកួតនេះ ។
គួររំលឹកផងដែរថាកីឡាករ Marco Melandri គឺ ជាអ្នកដែលមានពិន្ទុលើសគេ នោះគឺ ៤៨ ពិន្ទុ ដែលជាអ្នកឈ្នះ ក្នុងព្រឹត្តិកាណ៍ World Superbike Grand Prix នេះ ។
មតិយោបល់