ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម 2NE1 បង្ហាញបទ​ I Love You ដែល​ក្តោប​មក​ជាមួយនឹង រូប Dara

យោងតាមប្រភពព័ត៌ាមានពីគេហទំព័រ កូរ៉េបានឲ្យដឹងថា នៅថ្ងៃនេះ 2NE1 បានបង្ហាញរូបភាព និងសម្លេងដ៏ពីរោះ របស់តារាចម្រៀងរួមក្រុម Dara សម្រាប់បទថ្មី I Love You ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងនៅថ្ងៃទី ២ខែកក្កដា ឆ្នាំ២០១២ នេះថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រិយមិត្តមានចំណាប់អារម្មណ៍ កាន់តែខ្លាំងឡើងៗ ចំពោះក្រុមចម្រៀងដ៏ល្បីល្បាញ 2NE1 ដែលតែងតែបង្ហាញស្តាយល៍ថ្មី ប្លែកៗរបស់ខ្លួន សម្រាប់ការវិលត្រឡប់ មកជួបប្រិយមិត្តវិញ បន្ទាប់ពីបាត់មុខមួយខ្យល់ធំនោះ ។

Dara 2NE1

អ្វីដែលប្លែកសម្រាប់អ្នកគាំទ្រតារាចម្រៀង ក្រុម 2NE1នោះគឺជាការ បង្ហាញរូបភាព និងសម្លេងដ៏ពីរោះរបស់មាជិក វ័យ២៧ឆ្នាំ កញ្ញា Dara សម្រាប់បទថ្មី I Love You ដែលស្តាប់ទៅគួរឲ្យ ចាប់អារម្មណ៍ និងទាក់ទាញមិនចាញ់បទចម្រៀងល្បីៗ ដែលចេញលក់នៅលើទីផ្សារក្នុងពេលកន្លងមកនោះឡើយ ៕

សូមស្តាំចម្រៀងខ្លី នេះដូចខាងក្រោម៖

មតិយោបល់