ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវបានសត្វក្របីជល់ ស្លាប់យ៉ាងអាណោចអាធ័ម

ស្ទឹងត្រែង: បុរសម្នាក់ ត្រូវបានសត្វក្របីជល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សពមានឈ្មោះ ផាន់ ធុយ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិផាបាំង ឃុំថ្មកែវ។

ក្រោយការពិនិត្យលើសពបានឃើញថា សពខាងលើត្រូវបានសត្វក្របីវ៉ាត់ត្រូវចំគល់ថ្គាមខាងឆ្វេង នៅលើគល់ចិញ្ចើមស្តាំ ដេកដួលស្លាប់នៅនឹងថ្លុងក្របីតែម្តង។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់