ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងដែរថា ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅក្នុងរដ្ឋ ខូឡូរ៉ាដូ សហរដ្ឋអាមេរិក នៅតែបន្តឆាបឆេះដដែល ទោះបីជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់នេះក្តី ហើយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសនេះ ក៏ត្រូវភ្លើងបន្តឆាបឆេះព្រៃយ៉ាងរាលដាលដដែល។
ប្រភពភ្នាក់ងារដដែលបានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានបង្ខំចិត្តធ្វើការទាំងថ្ងៃឥតឈប់សម្រាក ដើម្បីពន្លត់ភ្លើងព្រៃដ៏រាលដាលនេះ ហើយភ្លើងឆេះព្រៃនេះដែរ ក៏បានបង្ករឲ្យមានផ្សែងយ៉ាងខ្មួលខ្មាញ់ និងបង្ករផលវិបាកជាច្រើនទៀត ដល់ភ្នាក់ងារពន្លត់អគ្គិភ័យ។
ភ្លើងឆេះព្រៃបានឆាបឆេះរាលដាលទៅដល់រដ្ឋ វីយ៉ូមីងអូតា និងរដ្ឋ ខូឡូ រ៉ាដូ បានបង្កើតឲ្យមានការចុះអ័ព្ទ ព្រមទំាងផ្សែងផងដែរទៅតំបន់ហ្វ្រាន់ រ៉េង ចំណែកឯបញ្ហាខ្យល់អាកាសវិញ គឺមានលក្ខណៈត្រជាក់ខ្លាំង ដែលជាការរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ដែលទទួលរងនូវផលប៉ះពាល់នេះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់