ឥឡូវនេះ! អ្នកប្រើប្រាស់ iPhone អាចប្តូរទៅប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 12 បានកាន់តែងាយស្រួល

ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរសព្ទប្រភេទ Android អាចដំណើរការបានជាមួយនឹងទូរសព្ទស្មាតហ្វូន Android 12 ទាំងអស់ ដែលនេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ…

អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធីសម្រាប់តាមដាន AirTags ដែរ

AirTags ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុតូចៗដូចជាកូនសោដែលងាយស្រួលនឹងបាត់ ត្រូវបានជនខិលខូចប្រើដើម្បីតាមដាននិងប្រព្រឹត្តបទល្មើសទៅវិញ។ ដូចជាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរនៅតំបន់ York ប្រទេសកាណាដាបានផ្សព្វផ្សាយថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ពួកគេបានស៊ើបអង្កេតករណីចំនួន៥ ដែលជនសង្ស័យបានប្រើ AirTags ក្នុងការលួចរថយន្តទំនើបៗ។ អាជ្ញាធរបានបញ្ជាក់ថា នៅពេលដែលជនខិលខូចបានរកឃើញរថយន្តដែលពួកគេចង់លួចនៅកន្លែងសាធារណៈ ឬចំណតចតរថយន្ត ពួកគេក៏ដាក់ AirTag នៅកន្លែងដែលមើលមិនឃើញ ដូចជានៅផ្នែកខាងក្រោមនៃកាងរថយន្ត…

Google បានលុបចោលកម្មវិធីជាច្រើនដែលអាចប្រមូលទិន្នន័យពីឧបករណ៍ Android

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីជាច្រើនដែលមានអ្នកប្រើប្រាស់រាប់លាននាក់ បន្ទាប់ពីបានរកឃើញថា កម្មវិធីទាំងនោះបានលួចប្រមូលទិន្នន័យដោយសម្ងាត់ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។ កម្មវិធីទាំងនោះមានមុខងារផ្សេងៗគ្នាមានដូចជា កម្មវិធីតាមដានអាកាសធាតុ កម្មវិធីស្កេនQR កម្មវិធីសម្រាប់អធិស្ឋាន និងកម្មវិធីផ្សេងទៀតដែលមានបង្កប់មកជាមួយនឹងកូដ ដែលអាចប្រមូលទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ អុីមែល លេខទូរសព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាច្រើនទៀត។ កូដសម្រាប់តាមដានត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន…

Samsung ត្រូវបានរកឃើញថាបានកំណត់ល្បឿនទូរសព្ទជាមួយកម្មវិធីជាច្រើន

ពេលខ្លះក្រុមហ៊ុនទូរសព្ទមួយចំនួនបានប្រើវិធីកំណត់ល្បឿនរបស់ទូរសព្ទជាមួយនឹងកម្មវិធីមួយចំនួនដើម្បីឱ្យការប្រើប្រាស់ថ្មបានយូរ។ ឥឡូវនេះក្រុមអ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា ក្រុមហ៊ុន Samsung បានប្រើកម្មវិធី Game Optimizing Service (GOS) ដើម្បីធ្វើការគ្រប់គ្រងល្បឿននៅក្នុងទូរសព្ទ Galaxy ដែលនេះបានធ្វើឱ្យពួកគេមិនសប្បាយចិត្តជាមួយនឹងការកំណត់ល្បឿន ដោយសារតែពួកគេបានចំណាយលុយជាច្រើនដើម្បីទិញទូរសព្ទដែលមានល្បឿនលឿន។ បច្ចុប្បន្នពួកគេបានរកឃើញកម្មវិធីចំនួនប្រមាណ ១០ម៉ឺន កំពុងត្រូវបានប៉ះពាល់ជាមួយនឹងកម្មវិធី Game Optimizing Service ប៉ុន្តែកម្មវិធីនេះមិនត្រឹមតែកំណត់ល្បឿនកម្មវិធីហ្គេមប៉ុណ្ណោះទេ…

Google គ្រោងនឹងប្រើបច្ចេកវិទ្យា Privacy Sandbox ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសពីគម្រោងនាំយកបច្ចេកវិទ្យា Privacy Sandbox បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ពីការទាញយកដ៏ច្រើនលើសលប់ ដើម្បីប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬសម្រាប់តាមដានទីតាំង។ មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ App Tracking Transparency (ATT) ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS…

ការវាយលុកតាមរយៈការផ្ញើសារ SMS កំពុងតែមានការកើនឡើងនៅក្នុងតំបន់អឺរ៉ុប

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែមានការមមាញឹក ធ្វើការវាយប្រហារទៅលើប្រព័ន្ធទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង តាមរយៈសារ SMS ដែលមានបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគ Roaming Mantis។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានផ្ញើសារក្លែងក្លាយទាក់ទងទៅនឹងការផ្ញើអីវ៉ាន់ ហើយលួចបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគដែលអាចចូលទៅក្នុងទូរសព្ទ ដើម្បីលួចយកព័ត៌មានសម្រាប់ចូលទៅក្នុងគណនីធនាគារ។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រដែលមានមេរោគដែលអាចឱ្យពួកគេលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Apple។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ…

ក្រុមជនខិលខូចកំពុងតែមានការមមាញឹកធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids តាមរយៈការផ្ញើសារ និងកម្មវិធី QR ដែលមាននៅក្នុង Google Play Store ជាមួយនឹងកម្មវិធីមេរោគ Flubot និង Teabot។ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគដ៏ល្បី Bitdefender Labs បានបង្ហាញឱ្យឃើញថា ពួកគេបានរកឃើញសារ ចែកចាយកម្មវិធីមេរោគ…

​Apple ដាក់ឱ្យប្រើប្រាស់កម្មវិធី ‘Tracker Detect’ សម្រាប់អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android

ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី ‘Tracker Detect’ នៅក្នុង Google Play Store ដើម្បីការពារអ្នកប្រើប្រាស់ដែលមានទូរសព្ទប្រភេទ Android ពីការតាមដានដោយឧបករណ៍ AirTags។ កម្មវិធីនេះនឹងធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ប្រសិនបើវារកឃើញ AirTags ណាដែលមិននៅជិតទូរសព្ទដែលបានភ្ជាប់។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ក៏អាចស្កេនដើម្បីស្វែងរក AirTag ដែលនៅក្បែរ ប្រសិនបើពួកគេគិតថា…

Google ដាក់ឱ្យប្រើប្រាស់មុខងារតេជាសំឡេង និងវីដេអូជាមួយកម្មវិធី Gmail

ក្រុមហ៊ុន Google បានប្រកាសថា បានបន្ថែមមុខងារតេជាសំឡេង និងវីដេអូ តាមរយៈ Google Chat ជាមួយកម្មវិធី Gmail ដែលកាលពីមុនដើម្បីលោកអ្នកអាចធ្វើការហៅទូរសព្ទចេញពីក្នុងកម្មវិធី Gmail នៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android អ្នកប្រើប្រាស់ត្រូវផ្ញើការអញ្ជើញជាមុនតាមរយៈ Google Meet ដែលធ្វើឱ្យការប្រើប្រាស់មានភាពសាំញ៉ាំ…

ក្រុមហ៊ុនបង្កើតកម្មវិធី Life360 បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់រាប់លាននាក់

Life360 គឺជាកម្មវិធីតាមដានដែលអាចដំឡើងបាននៅលើទូរសព្ទស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិបត្តិការ iPhone និង Android ហើយដែលអ្នកប្រើប្រាស់រាប់លាននាក់ចូលចិត្តប្រើដើម្បីអាចឱ្យសមាជិកគ្រួសារដឹងពីទីតាំងរបស់ពួកគេទៅវិញទៅមក។ កម្មវិធី Life360 ដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ៣៣លាននាក់ទូទាំងពិភពលោកត្រូវបានរកឃើញកាលពីពេលថ្មីៗនេះថា បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ដែលរាប់បញ្ចូលទាំងទិន្នន័យទីតាំងរបស់កុមារផងនោះទៅឱ្យក្រុមហ៊ុនប្រមូលនិងចងក្រងទិន្នន័យទីតាំង ដែលបន្ទាប់មកពួកគេបានលក់ទិន្នន័យទាំងនោះទៅឱ្យក្រុមហ៊ុនជាច្រើនទៀត។ ទោះបីជា លក្ខខណ្ឌក្នុងការប្រើប្រាស់របស់កម្មវិធី Life360 បញ្ជាក់ថា “ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នឹងត្រូវបានលក់” ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនប្រហែលជាមិនបានអានអំពីលក្ខខណ្ឌ ឬមិនបានដឹងអំពីរបៀបដែលទិន្នន័យត្រូវបានចែកចាយបន្ទាប់ពីវាផ្តល់ឱ្យទៅឈ្មួញកណ្តាល។…