កំពង់ស្ពឺៈ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិរំលោង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅកណ្តាលវាលស្រែ ។
ជនរងគ្រោះឈ្មោះ រឿន សារិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិ៍សរ ស្រុកសំរោងទង។
បន្ទាប់ពីទទួលដំណឹងសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះខាងលើមានស្នាមជាំដៃសង្ខាង និងស្នាមវ៉ៃស្មោងជើងខាងស្ដាំបាក់ចេញឆ្អឹង។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីនេះគឺជាអំពើឃាតកម្ម។
ក្រោយមកកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន៦នាក់នាំ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្រុក ដើម្បីសាកសួរធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់