ការបញ្ចេញនូវទូរស័ព្ទ Samsung Galaxy S III គឺពិតជាធ្វើឲ្យមានការរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកដែលចិត្តនូវភាពបន្ទាន់សម័យ ឬវត្ថុនិយមនោះ។ សម្រាប់ Galaxy S III ប្រភពព័ត៌មានកាលពីកន្លងទៅបានឲ្យដឹងថា ក្រុមអាចនឹងមិនចេញនោះសម្រាប់ទំហំ 64 GB ឥឡូវនេះក្រុមហ៊ុនមានការបញ្ជាក់ថា ក្រុមហ៊ុននៅបន្តចេញលក់នូវផលិតផលទំហំនេះ។
សម្រាប់មួយខែជាងបន្ទាប់ពី SIII បានចេញលក់ យើងឃើញថាមានត្រឹមតែ 16GB និង 32GB តែប៉ុណ្ណោះ គឺមិនទាន់មានសញ្ញាណាមួយដែលថា 64 GB ត្រូវបានចេញនោះទេ ហើយក៏ចាប់ផ្តើមមានពាក្យច ចាម អារាមថា Samsung បានសម្រេចមិនចេញ S3 64GB។ប៉ុន្តែប្រភពព័ត៌មានពីប្រទេសប្រទេសកូរ៉េបានបញ្ជាក់ថា Samsung Galaxy S III 64GB នឹងចេញមិនយូរជាងដាច់ឆ្នាំនេះឡើយ៕
មតិយោបល់