ព័ត៌មានជាតិ

Petr Cech មិន​ប្រាកដ​ទេ​អនាគត​នៅ​តោ​ខៀវ​

អ្នក​ចាំទី Petr Cech បាន​សារភាព​ថា​គាត់​អាច​មាន​ការពិចារណា​នាពេល​អនាគត​របស់​លោក​នៅ​ក្រុម​តោ​ខៀវ Chelsea ប្រសិនបើ​គាត់​អាច​លេង ជា​លក្ខណៈ​ជួរមុខ​ដូច​មុន ខណៈ​មាន​គូប្រជែង Thibaut Courtois ។​
Petr-Cech1
​កីឡាករ​សញ្ជាតិ​ឆេក គឺជា​កីឡាករ​ដែល​មាន​តម្លៃ​បំផុត ដោយ​លេង​ជាង ១ ទសវត្សរ៍ ហើយ​បង្ហាញខ្លួន​លេង​ជាមួយ​នឹង​តោ​ខៀវ ៥០០ ប្រកួត ក្នុងនោះ ក៏​ជួយ​ឲ្យ​ក្លិប​យកឈ្នះ​ពាន Premier League ៣ លើក ពា​ន FA Cup ៤ លើក និង Champions League ហើយ​និង Europa League ។​

​ទោះបីជា​យ៉ាងនេះក្តី សម្រាប់ Jose Mourinho បាន​ពេញចិត្ត​ពេញ​ថ្លើម លើ​អ្នកចាំទី វ័យ ២៣ ឆ្នាំ Courtois បន្ទាប់​ពី​ជោគជ័យ នៅ​ក្លិប Atletico Madrid ក្នុង​លក្ខណៈ​ខ្ចី​ជើង ។
​ជាមួយនឹង​គូប្រជែង​វ័យក្មេង​ដ៏​ខ្លាំង​នេះ បាន​ធ្វើឲ្យ Petr Cech មិន​សប្បាយចិត្ត​ឡើយ ដោយ​មាន​ពេលវេលា​លេងឲ្យ​ក្លិប​មិន​ពេញលេញ ។​

​កីឡាករ​ដែល​ឈ្នះ​ស្រោម​មាស​ពី Premier League បាន​ប្រាប់​វិទ្យុ នៅឆេ​កថា “​ខ្ញុំ​គិតថា​ពូកគេ​បានដឹង​ពី​ខ្ញុំ​មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់ នៅ​តោ​ខៀវ ហើយ​ស្ថានភាព​នេះ វា​មិន​ស្ថិត​ក្នុង​ការ​ស្រមើ​ស្រ​ម៉ៃ​របស់ខ្ញុំ​ឡើយ ។ តែបើ​ឲ្យ​ខ្ញុំ​អង្គុយ​លេង​ជា​កីឡាករ​បម្រុង​ខ្ញុំ​មិន​លេង​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចោទ​នរណា​ម្នាក់​នៅក្នុង​ក្លិប​ដែរ តែ​បើសិនជា​មិន​កែសម្អ​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដោះស្រាយ​វា​” ៕​

មតិយោបល់