ព្រឹត្តិការណ៍ MWC នៅដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវរួបភាព Galaxy 10.1 ដែលរហូតទល់នឹងពេលនេះអស់រយៈពេល ៥ ខែមកនេះ tablets មួយនេះ នៅមិនទាន់បានបង្ហាញខ្លួននៅលើ ទីផ្សារ ហើយខាងក្រុមហ៊ុនក៏នៅមិនទាន់ប្រាប់ថា Galaxy 10.1 នឹងចេញលក់នៅលើទីផ្សារពេលណាមួយផងដែរ។
បើយោងតាមប្រភពព័ត៌មានចុងក្រោយ ដែលចុះផ្សាយនៅលើគេហទំព័រ Tech2 បានឲ្យដឹងថា Galaxy 10.1 នឹងចេញដំណើរការនៅថ្ងៃទី ១៥ ខែសីហា។
មូលហេតុដែលគេហទំព័រខាងលើចុះផ្សាយនូវព័ត៌មាននេះ ដោយសារតែ ក្រុមហ៊ុន Samsung បានផ្ញើនូវលិខិតអញ្ជើញទៅកាន់ក្រុមមនុស្សមួយចំនួនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ Galaxy Device នៅថ្ងៃទី ១៥ ខែសីហា។ នៅក្នុងព្រឹត្តិការណ៍នេះ នៅមិនទាន់មានអ្នកម្នាក់បានដឹងថា ក្រុមហ៊ុននឹងធ្វើនោះទេ មិនដឹងថា Samsung នឹងបង្ហាញ Smartphone ឬ Tablet។
បើទោះជាយ៉ាងនេះ យើងអាចនឹងសន្មត់បានថា ក្រុមហ៊ុន Samsung នឹងចេញ Tablet ច្រើនជាង Smartphone ព្រោះថា Samsung បានបង្ហាញ Galaxy S3 កាលពីថ្មីៗនេះរួចហើយ ដូច្នេះ Samsung ប្រាកដជាបង្ហាញ Galaxy 10.1។
គួរបញ្ជាក់ផងដែរថា Galaxy 10.1 មាននូវអង្គប្រតិបត្តិ 1.4GHz Dual core នឹងមានប្រព័ន្ធដំណើរការ Android 4.0 ICS៕
មតិយោបល់