ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាននិងព្រួយគ្នាវ៉ៃម្នាក់មួយដៃម្នាក់មួយជើងឡើងទក់សាច់ បន្ទាប់ពីធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូស្គុបពី និងគ្រឿងអលង្កការពីនារីពីរនាក់មិនបានសម្រេច ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី ២៣ កក្កដា ២០១៤ នៅចំណុចមុខផ្ទះជនរងគ្រោះតាមផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ២នាក់បានជិះម៉ូតូម៉ាកស្គុបពីមកពីដើរលេង ដោយធ្វើដំណើរត្រឡប់មកផ្ទះវិញតាមផ្លូវលេខ៧០ ស្រាប់តែមកដល់ផ្លូវចូលមុខផ្ទះក៏មានជនសង្ស័យ ពីរនាក់ជិះម៉ូតូ ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៤ មួយគ្រឿងបានឈប់ម៉ូតូចុះមកធ្វើសកម្មភាពប្លន់ជនរងគ្រោះដោយ ជនសង្ស័យបានដកកាំភ្លើងភ្ជង់ជនរងគ្រោះ និងបាញ់ឡើងលើមេឃដើម្បីគំរាមនារីរងគ្រោះឱ្យប្រគល់ម៉ូតូ និងគ្រឿងអាលង្កការមកឱ្យជនសង្ស័យប៉ុន្តែនារីរងគ្រោះទាំង២នាក់មិនព្រមឱ្យក៏មានការប្រតាយប្រតប់គ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាបលរដ្ឋមកជួយអន្តរាគនម៍ ព័ទ្ធចាប់បានជនសង្ស័យរួចនាំគ្នាស្វាគមន៍ម្នាក់មួយដៃមកជើងឡើងទក់សាច់តែម្តង ចំណែកជនសង្ស័យម្នាក់បានរត់គេចខ្លួនដោយសុវត្តិភាព ៕
មតិយោបល់