ព័ត៌មានជាតិ

កីឡាការិនី ​Dominika​ Cibulkova​ បាន​លើក​ពាន​ទី​២​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ WTA

កីឡាការិនី Dominika Cibulkova បានលើកពានទី ២ របស់ខ្លួនហើយ ក្នុងព្រឹត្តិការណ៍ WTA ជាមួយ នឹងការ ទម្លាក់កីឡាការិនី កំពូលតារាង Marion Bartoli នៅឯ Mercury Insurance Open ក្នុងវគ្គផ្តាច់ព្រ័ត្រ កាល ពីថ្ងៃ អាទិត្យម្សិលមិញនេះ។

Dominika Cibulkova កីឡាការិនីសញ្ជាតិស្លូវ៉ាគីរូបនេះ ដែលស្ថិតនៅក្នុងលេខរៀងទី ២ បានបំបាក់កីឡាការិនី Marion Bartoli ដោយលទ្ធផល 6-1 និង 7-5 ដោយប្រើពេលវេលា ១ ម៉ោង និង ៣០ នាទីតែប៉ុណ្ណោះ ។

Dominika Cibulkova បាននិយាយថា ក្នុងការឆ្លងផុតវគ្គផ្តាច់ព្រ័ត្រនេះ ខ្ញុំមានភាបរន្ធត់ញាប់ញ័រច្រើន ក្នុងការលើកពាននេះ ។

តារាវ័យ ២៣ ឆ្នាំនេះ ធ្លាប់បានធ្លាក់ទឹកដៃ ក្នុងការប្រកួតកន្លងមក តែសម្រាប់ពេលបច្ចុប្បន្ននេះ តារារូបនេះ ក៏បានផ្លាស់ប្តូរកន្លែងជាលេខ ១៣ នៃលេខរៀងពិភពលោកវិញ ហើយនឹងទៅចូលរួមកីឡាអូឡាំពិកហ្គេម ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ៕

Mercury Insurance Open

មតិយោបល់