ផ្ទះ ព័ត៌មានជាតិ រថយន្តនិងម៉ូត...

រថយន្តនិងម៉ូតូបុកគ្នារបួសធ្ងន់ស្រាលពីរនាក់ប្តីប្រពន្ធ

0

កណ្តាល: នៅវេលា ម៉ោង០៩ និង១០នាទី ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាលចណ្តាលឲ្យរបួសធ្ងន់ស្រាលពីរនាក់ប្តីប្រពន្ធ។

សមត្ថកិច្ចឲ្យដឹថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មាន រថយន្តម៉ាក LEXUS RX300 ពណ៌ស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-0160 បើកបរដោយឈ្មោះព្រំ សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។ ពេលបើក មកដល់កន្លែងកើតហេតុខាងលើបានបត់ឆ្វេងចូលផ្លូវព្រីនម៉ាណ័រស៍ មកបុក ជាមួយម៉ូតូម៉ាក់HONDA WAVE ពណ៌ខៀវចាស់ ប្រភេទស្រី ពាក់ផ្លាក់លេខព្រៃវែង 1O -8797 បើកបរដោយឈ្មោះ ផុន សុភឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត មានអ្នករួមដំណើរឈ្មោះ សុខ ស្រីបូ ភេទស្រី អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធ ដែលបើក បរមានទិសដៅផ្ទុយគ្នា(អ្នកលឿងទៅភ្នំពេញ បណ្តាលឲ្យរងរបួសធ្នន់អ្នក បើកម៉ូតូឈ្មោះផុន សុភឿន របួសស្រាលឈ្មោះសុខ ស្រីបូ បានដឹកទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត ។ ចំណែកម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
សន្និដ្ឋាន-ករណីនេះបណ្តាលមកពីអ្នកបើករថយន្តបើកបរ មិនបានពិនិត្រប់ជ្រុងជ្រោយមុនពេលឆ្លងកាតើថ្នល់។
– អ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.