ព័ត៌មានជាតិ

NOKIAចាប់ដៃគូជាមួយ​hello​ផ្តល់​លេខ​ពិ​សេស​ជូន​អ​តិ​ថិ​ជន​ស្មាត​ហ្វូន​NOKIA ASHA 311

NokiaAsha311គឺជាទូរស័ព្ទវៃឆ្លាតថ្មីដែលនឹងចេញលក់នៅទីផ្សារកម្ពុជានៅដើមខែសីហាដ៏ខ្លីខាងមុខនេះ។ ដោយផ្តល់ជូនក្នុងតម្លៃត្រឹមតែ 119 ដុល្លាប៉ុណ្ណោះ, Nokia Asha 311មានអេក្រង់ Touchscreen ,អ៊ិនធឺណិត 3.5G,Processor 1GHz និងអានព័ត៌មានអនឡាញជាភាសាខ្មែរបាន។ អ្វីដែលរឹតតែពិសេសនោះគឺNokia Asha 311 ក៏នឹងមានផ្តល់ជូននូវ EA Games ចំនួន ៤០ និង Angry Bird Light រួមជាមួយលេខទូរស័ព្ទដ៏ពិសេសពី hello ដោយឥតគិតថ្លៃថែមទៀតផង។

ក្រោយពីបានចេញលក់ស្មាតហ្វូនNokia Asha 311និងស្មាតហ្វូនNokia Asha 305ស៊ីមពីរកាលពីសប្តាហ៍កន្លងទៅ ថ្ងៃនេះតំណាងក្រុមហ៊ុន Nokia ប្រចាំរាជធានីភ្នំពេញបានប្រកាសថាNokia និង hello បានធ្វើសហប្រតិបត្តិការមួយក្នុងគោលបំណងរួមគ្នាបំពេញក្តីបំណងអតិថិជន។

តាមរយ:កិច្ចសហប្រតិបត្តិការនេះក្រុមហ៊ុនNokiaនឹងផ្តល់ស៊ីមកាតhelloដែលមានលេខពិសេសជូន

ទៅអតិថិជនដែលបានជាវស្មាតហ្វូន Nokia Asha311 យកទៅប្រើប្រាស់។ ការផ្តល់ជូនខាងលើនេះនឹងត្រូវចាប់ផ្តើមពីខែសីហានិងបញ្ចប់ទៅវិញត្រឹមដំណាច់ខែតុលាខាងមុខនេះ។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានប្រសាសន៍ថា ៖យើងមាន បំណងបំពេញសេចក្តីប្រាថ្នាអតិថិជន ជាពិសេសយុវវ័យសម័យទំនើប ដែលចង់បានទូរស័ព្ទឆ្លាតវៃមានល្បឿនលឿន មានថ្មកាន់ថាមពលបានយូរ អាចលេងហ្គែមបានច្រើនប្រភេទប្រើអ៊ិនធឺណិតនិងបណ្តាញសង្គមច្រើនតែចំណាយតិច និងដែលមានលេខពិសេស។ តាមការសង្កេតជារឿយៗ យើងឃើញថា លេខពិសេសនៅក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃ ដូច្នេះ Nokia និងhello បានរួមគ្នាជួយបង្កលក្ខណ:ឲ្យយុវវ័យសម្រេចគោលបំណងរបស់ខ្លួន។

ស្របពេលជាមួយគ្នានេះ លោក វ៉ាន់ ដារានាយកផ្នែកលក់ និងសេវាកម្មនៃក្រុមហ៊ុន hello បានមាន ប្រសាសន៍ថា ក្រុមហ៊ុន hello រីករាយនឹងកិច្ចសហប្រតិបត្តិការជាមួយ Nokia ក្នុងការផ្តល់ជូនខាងលើ នេះ។ ហើយយើងសង្ឃឹមថាជាមួយគម្រោង”ហេឡួអស្ចារ្យ” ថ្មីរបស់យើង ដែលផ្តល់ជូនអតិថិជននូវការនិយាយការផ្ញើសារ ការប្រើអ៊ីនធឺណិតឥតគិតថ្លៃនិងការផ្តល់ជូនផ្សេងៗទៀតនឹងកាន់តែធ្វើឲ្យមានការទាក់ទាញ និងចាប់អារម្មណ៍ពីស្រទាប់យុវវ័យ៕

មតិយោបល់