ព័ត៌មានជាតិ

Updated៖ សមត្ថកិច្ចឃាត់ខ្លួននារីអនិតិជន ៥នាក់ និងម្ចាស់ហាងយីហោ លីហ៊ួ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកស៊ីមួយកន្លែង យីហោ លីហ៊ួ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួននារីអនិតិជនចំនួន៥នាក់ និង ម្ចាស់ហាង ២នាក់ប្ដីប្រពន្ធ ស្ថិតតាមបណ្ដោយផ្លូវបុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួននារីអនិតិជនចំនួន ៥នាក់ និងម្ចាស់ហាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជនក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់