ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន មានល្បិចថ្មីទៀតហើយ! ជិះម៉ូតូកញ្ចាស់ មកបន្លំ​យកម៉ូតូថ្មីពីអ្នកលក់ម៉ូតូ.. ​

កំពង់ស្ពឺ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព​ជិះម៉ូតូ​១គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ កំពង់ស្ពឺ1G-1276 ទៅលួចម៉ូតូ​១គ្រឿងម៉ាក អ៊ិចស៊ីទ័រ អត់មានស្លាកលេខ ពណ៌ខៀវ របស់ជនរងគ្រោះឈ្មោះ មឿង វណ្ណដេត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ម៉ូតូ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ហោ សុខហេង (ហៅតឿ) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។​

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត​តាមនីតិវិធី​ច្បាប់៕

មតិយោបល់