ព័ត៌មានជាតិ

កី​​ឡា​ករ ​John ​Isner​ ​ធ្វើ​មិន​បាន​ល្អ​នៅ​សិត​ទី​ ១ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​

John Isner កីឡាករវាយតិន្នីសទោសរបស់សហរដ្ឋអាមេរិក ឈានជើងឡើងជុំបន្ទាប់ក្នុងព្រឹត្តិការណ៍អូឡាំពិក ក្នុងជំនួបជាមួយនឹង Tunisian Malek Jaziri កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ។

John Isner ធ្វើមិនសូវបានល្អទេក្នុងសិតទី ១ ដោយពិន្ទុប្រផិតប្រផើយជាទីបំផុត ក្នុងការបំបាក់កីឡាករ Tunisian Malek Jaziri 2-0 ដោយគ្រាប់បាល់ 7-6 (7-1) និង 6-2 ខណះដែលកីឡាករ Janko Tipsarevic បានបង្ខំចិត្តធ្វើការយ៉ាងធ្ងន់ធ្ងរ ដោយតាមពិន្ទុពីក្រោយនៅសិតទី១ កីឡាករ របស់អាល្លឺម៉ង់ Philipp Petzschner 2-1 ក្នុងនោះគ្រាប់បាល់ 3-6 6-3 និង 6-4 ។

ចំណែកគូរចុងក្រោយនោះគឺកីឡាករ Nicolas Almagro របស់អេស្ប៉ាញ ក៏បានបំបាក់កីឡាករ Alex Bogomolov របស់រុស្ស៊ីដូចគ្នាដែរ 2-0 ដោយគ្រាប់បាល់ 6-2 និង 6-2 ។ក្នុងនោះដែរកីឡាករបារាំង Gilles Simon យកជ័យជម្នះដោយពិន្ទុយ៉ាងកក់ក្តៅ ទៅលើកីឡាករ Grigor Dimitrov របស់ប៊ុលការី 2-0 ដោយគ្រាប់បាល់ 6-3 និង 6-3 ៕

មតិយោបល់