មកទៀតហើយសម្រាប់ស្ត្រីមេផ្ទះដ៏ឆ្លាត់វៃក្នុងការធ្វើម្ហួប ថ្ងៃនេះដែរគេហទំព័រដំណឹងសូមណែនាំនូវមុខម្ហូបម្យ៉ាងងាយៗតែ មិនលំបាក់ នោះគឺត្រីដុត អំបិល ។
គ្រឿងផ្សំ ៖
ត្រី ១ ក្បាលធំ
អំបិលម៉ដ្ឋ ១ វែក
ស្លឹកចេក សម្រាប់ខ្ចប់ត្រី
ក្រដាសអាលុយមីញ៉ូមឬ ក្រដាសដុតត្រី ១ ផ្ទាំង
គ្រឿងផ្សំទឹកជ្រលក់ ៖
ម្ទេស ៨ ទៅ ១០ គ្រាប់
ខ្ទឹមស ចិញ្ច្រាំ ៧ ទៅ ៨ កំពឹស
ទឹកត្រីឆ្ងាញ់ ១ ទៅ ២ ស្លាបព្រា
ប៊ីចេង បន្តិចបន្តួច
ទឹកក្រូចឆ្មារស្រស់ ២ ទៅ ៣ ស្លាបព្រា
វិធីធ្វើ ៖
១.យកត្រីមកលាងឲ្យស្អាតមិនបាច់កោសស្រកាចេញ ទេ។យកស្លឹកចេកដាក់ក្នុងក្រដាសអាលុយមីញ៉ូម ឬក្រដាសដុតត្រីរួច យកត្រី មកដាក់លើស្លឹកចេក ហើយលាបអំបិលឲ្យសព្វដងខ្លួនត្រីទាំងមូល។
២.ខ្ចប់ត្រីឲ្យជិត រួចយកទៅអាំងលើចង្ក្រានធ្យូងរហូតដល់ឆ្អិន ប្រើពេលវេលាប្រហែល ជា ២០ នាទី ជាការស្រេច ។ទទួលទានជាមួយទឹក ជ្រលក់ និងបន្លែផ្សេងៗតាមចំណូលចិត្ត ៕
មតិយោបល់