ព័ត៌មានជាតិ

រ៉ឺម៉កមួយគ្រឿងដឹកសិស្សសាលាជាង៤០នាក់ ដាច់ច្រវ៉ាក់រេចង្កូតធ្លាក់ច្រាំងទន្លេ បណ្ដាលឲ្យមានអ្នករងរបួស

ព្រៃវែងៈ នៅវេលាម៉ោង ១១ និង ១០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីរ៉ឺម៉កដឹកសិស្សសាលារេចង្កូតធ្លាក់ច្រាំង ត្រង់ចំណុចកំណាត់ផ្លូវជាតិលេ១១ ស្ថិតភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរ៉ឺម៉កមួយគ្រឿងដឹកសិស្សសាលាជាង៤០នាក់ បើកបរដោយឈ្មោះ វ៉ា បញ្ញា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែ រមុខរបរបើករឺម៉កដឹកសិស្ស រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ​(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ទិសដៅពីជើងទៅត្បូងចេញពីវិទ្យាល័យពាមរក៍ ខណៈមកដល់ចំណុចខាងលើ ដាច់ច្រវ៉ាក់បណ្ដាលឲ្យរេចងកូតចុះច្រាំងទន្លេ បង្កជារបួសស្រាលដល់សិស្សដែលជិះនៅលើរ៉ឺម៉ក។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង កត់កំណត់ហេតុយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់