ព័ត៌មានជាតិ

ថ្ងៃ​នេះ ​Novak ​Djokovic ​ជួប​ Bernard ​Tomic​នៅ ​ក្នុង​ព្រឹត្តិ​ការណ៍​ ATP ​100​0​

កីឡាករវាយតិន្នីសពិភពលោកលំដាប់លេខ ពីរ Novak Djokovic កំពុងឆ្លងពីទីលានវាលស្មៅដ៏សែនពិបាកនៃការប្រកួតជុំដំបូង នៃព្រឹត្តិការណ៍ Rogers Cup ។

ងាកមើលដានចាស់ក្នុងព្រឹត្តិការណ៍អូឡាំពិកវិញ Novak Djokovic ក៏រងបរាជ័យក្រោមទម្រង់លេងកីឡាករ Andy Murray ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អូឡាំពិកកាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ ហើយក៏ខានទទួលយកនូវមេដាយសំរិទ្ធ ខណះដែល Juan Martin del Potroឈ្នះក្នុងលំដាប់ទី ៣ នៃព្រឹត្តិការណ៍អូឡាំពិកនោះ ។

ក្នុងព្រឹត្តិការណ៍ ព្រឹត្តិការណ៍ Rogers Cup វិញឯណេះ កីឡាករ Novak Djokovic វគ្គ បន្ត ដែលធ្វើឡើងនៅថ្ងៃពុធនេះ នឹងជួបជាមួយនឹងជើងខ្លាំង Bernard Tomic របស់អ៊ីតាលី នៅក្នុងទីក្រុងតូរុនតូ ក្នុងព្រឹត្តិការណ៍ ATP 1000។

រំលឹកដល់ភាពផ្អែម និងជូរចត់របស់កីឡាករ Novak Djokovic គឺជាជើងខ្លាំងមួយរូបក្នុងឆ្នាំ ២០១២ ដោយឈ្នះក្នុងព្រឹត្តិការណ៍ពីរ គឺ Australian Open និង French Open ដោយទម្លាក់កីឡាករ Rafael Nadal នៅវគ្គផ្តាច់ព្រ័ត្រ។ប៉ុន្តែ សម្រាប់ព្រឹត្តិការណ៍ Wimbledon វិញ កីឡាករ រូបនេះបែរជាចាញ់ក្រោមទម្រង់លេងរបស់កីឡាករ Roger Federer នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

Novak Djokovic

មតិយោបល់