ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៣៖០០នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅ P704-F2 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បញ្ជាក់ថា មូលហេតុបណ្ដាលមកពីដាច់ខ្សែណឺតបណ្តាញតង់ស្យុងទាប(LV) ក្រុមការងារបច្ចេកទេសធ្វើការពិនិត្យ និងជួសជុល។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៤៖៣០នាទីរសៀល៕
មតិយោបល់