ទូរស័ព្ទ Nokia Asha Touch (Nokia Asha 311 និង Nokia Asha 305) ដែលទើបតែត្រូវបានដាក់លក់ទូលំទូលាយនៅកម្ពុជាកាលពីដើមខែសីហានេះ គឺជាស្មាតហ្វូន Nokia ស៊េរីថ្មីប្រកបដោយតម្លៃទាបសមរម្យហើយ ថែមទាំងលក់ដាច់ជាទីបំផុតទៀតផងនាពេលបច្ចុប្បន្ននេះ។ អតិថិជនភាគច្រើនគឺជាក្រុមយុវជន-យុវតី ដែលនិយមភ្ជាប់ទំនាក់ទំនងគ្នាតាមបណ្តាញសង្គម។
លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ អាថ៌កំបាំងដែលនាំឲ្យស្មាតហ្វូនទាំងពីរម៉ូដែលខាងលើសម្រេចជោគជ័យគួរជាទីមោទនៈ គឺមុខងារTouch ដំណើរការបានយ៉ាង រលូនល្អ មាន Home Screen ចំនួន 3 ហើយផ្ទាំងបង្ហាញក្នុងអេក្រង់ (UI) ដ៏ស្រស់ឆើតឆាយ។ ក្រៅពី នេះ នៅមានលក្ខណៈពិសេសៗមួយចំនួនទៀតដូចខាងក្រោម ៖
មានកម្មវិធីNokia Browser ធ្វើឲ្យអ៊ិនធឺណិតដើរលឿនជាងគូទូរស័ព្ទប្រកួតប្រជែងដល់ទៅ 3 ដងតែចំណាយតិចជាងដល់ទៅ 85%។
- មានកម្មវិធីបណ្តាញសង្គមល្បីៗបញ្ចូលមកស្រាប់ដូចជា Facebook និង Twitter ជាដើម។
- ផ្តល់ជូននូវហ្គែមល្បីៗពី EA ចំនួន 40 ដោយឥតគិតថ្លៃ។
- កម្មវិធីទូរស័ព្ទថ្មីៗរាប់ពាន់រាប់ម៉ឺនដែលអាចទាញយកពី Nokia Store។
- មានថ្មគុណភាពល្អដែលអាចបើកទុកចោលបានជិតមួយខែនិងនិយាយទូរស័ព្ទបាន 14 ម៉ោង ជាប់ៗគ្នា។
ស្មាតហ្វូន Nokia Asha 311 មានអេក្រង់ទំហំ 3 អ៊ិញរឹងមាំធន់ភាពកោសឆ្កូតហើយអាចភ្ជាប់ទៅនឹងអ៊ិនធឺណិតតាមរយៈបណ្តាញ 3.5G ក៏បាន តាមប្រព័ន្ធ Wi-Fi ក៏បាន។ ដោយមានបំពាក់ទៅដោយ Processor ទំហំ 1GHz ផងនោះធ្វើឲ្យវីដេអូកម្មវិធីទូរស័ព្ទនិងហ្គែមផ្សេងមានដំណើរការលឿននិងរលូនល្អ។ តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Nokia នៅកម្ពុជា ៖ ទូរស័ព្ទម៉ូដែលនេះ មានតម្លៃ 119 ដុល្លាសហរដ្ឋ ហើយរាល់ការជាវទូរស័ព្ទមួយគ្រឿង នឹងទទួលបានស៊ីមកាតលេខពិសេសមួយ ពី hello ទៀតផង។រីឯទូរស័ព្ទ Nokia Asha 305 វិញមានតម្លៃត្រឹមតែ 89 ដុល្លាសហរដ្ឋ គឺជាស្មាតហ្វូនស៊ីមពីរ ផ្តល់ លទ្ធភាពឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរស៊ីម ដោយពុំចាំបាច់បិទទូរស័ព្ទ។
មតិយោបល់