ទឹកជំនន់ដែលអូសបន្លាយនៅក្នុងប្រទេសហ្វីលីពីនរហូតមកដល់នឹងពេលនេះខាងរដ្ឋាភិបាលទីក្រុងម៉ានីលបាន
បង្ហាញតួរលេខច្បាស់លាស់ហើយគឺ មនុស្សបានស្លាប់រហូតដល់ទៅ ៦០ នាក់ តែមកទល់នឹងថ្ងៃនេះ ទឹកជំនន់នេះមិនទាន់ធូរស្បើយនៅឡើយនោះទេ ។ចំណែករដ្ឋាភិបាលរបស់ប្រទេសនេះគ្មានអ្វីអាចទប់ស្កាត់នូវមហន្តរាយដែលបង្ករឡើងដោយទឹកជំនន់នេះ បានទេក្រៅពី ជួយសង្គ្រោះមនុស្សដែលបានរងនូវការវាយប្រហារចេញពីទឹកជំនន់នេះតែប៉ុណ្ណោះ។
ប្រភពព័ត៌មាននៃប្រទេសមួយនេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់កើនឡើងជារៀងរាល់ថ្ងៃដោយសារទឹកជំនន់នេះ ហើយមនុស្ស ៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ៕
មតិយោបល់