កីឡាករវាយតិន្នីសលេខ ៤ ពិភពលោក Andy Murray បានបញ្ជាក់ថា គាត់នឹងចូលរួមការពារនូវពានរង្វាន់ ក្នុងព្រឹត្តិការណ៍ Brisbane International នៅ ខែ មករា ខាងមុខនេះ។
Andy Murray គឺជាអ្នកដែលធ្លាប់បានបំបាក់កីឡាកររបស់អ៊ុយក្រែន Alexandr Dolgopolov នៅក្នុងឆ្នាំ ២០១២ នេះ ហើយគាត់បានប្រកាសផងដែរថា គាត់នឹងងាកក្រោយវិញ ដើម្បីការពារនូវម្កុដរបស់ខ្លូន ។ Andy Murray គឺជាកីឡាករដំបូងហើយដែលបញ្ជាក់ពីវត្តមានរបស់គាត់នៅក្នុងឆ្នាំ ២០១៣ សម្រាប់ព្រឹត្តិការណ៍ Australian Open ។
កីឡាកររូបនេះបាននិយាយថា គាត់ពិតជាសប្បាយរីករាយណាស់ សម្រាប់ការចូលរួមលេង នឹងការការពារនូវ Brisbane International ហើយក៏បានរៀបចំខ្លួនរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍មួយនេះ។
Brisbane International នេះនឹងចាប់ផ្តើមនៅ ថ្ងៃទី ៣០ ខែ ធ្នូ រហូតដល់ថ្ងៃទី ៦ ខែ មករា ដែលនឹងធ្វើឡើងនៅ Queensland Tennis Centre ៕
មតិយោបល់