កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញភ្នំភ្លើង ហ្វូហ្គូ (Fuego) ស្ថិតនៅក្នុងប្រទេសហ្កាតេម៉ាឡា បានចាប់ផ្តើមផ្ទុះ យ៉ាងខ្លាំងខ្លា។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសនេះបានឲ្យដឹងថា ភ្នំភ្លើងនេះស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រ នាភាគនីរតីនៃទីក្រុងហ្កាតេម៉ាឡា បានផ្ទុះព្រួសផេះទៅលើយ៉ាងខ្ពស់ជាងមួយគីឡូម៉ែត្រ។
មនុស្សចំនួនជាង ៨,០០០ នាក់ដែលរស់នៅក្បែរភ្នំភ្លើងត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញ ពីកន្លែងរស់នៅទៅជ្រកកោនតំបន់មានសុវត្ថិភាព ចំណែកមនុស្សចំនួនជាង ២៣០ ពាន់នាក់ផ្សេងទៀត កំពុងត្រៀមខ្លួនចាកចេញពីតំបន់រស់នៅ ខណៈភ្នំភ្លើងមានកម្រិតផ្ទុះខ្លាំងថែមទៀតនៅពេលខាងមុខ។
អាជ្ញាធរ រក្នុងតំបន់បានចេញសេចក្តីប្រកាសដល់មនុស្សគ្រប់គ្នាដែលរស់នៅ តាមតំបន់ជុំវិញភ្នំ ភ្លើងឲ្យមានការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់។
គួរបញ្ជាក់ផងដែរ ថា ភ្នំភ្លើងប៉ាកាយ៉ា ជាភ្នំភ្លើងមួយផ្សេងទៀត ក្នុងចំណោមភ្នំភ្លើងចំនួន ៤ នៅក្នុងប្រទេសនេះ បានផ្ទុះយ៉ាងខ្លាំងក្នុងឆ្នាំ២០១០ ដែលបានបាញ់ព្រួសផេះគ្របដណ្តប់ទៅលើទីក្រុងហ្កាតេម៉ាឡា ប៉ះពាល់ទៅលើអ្នករស់នៅក្នុងទីក្រុងនេះរាប់ម៉ឺននាក់ ចំណែកជើងហោះ ហើរទាំងឡាយត្រូវផ្អាកអស់រយៈ ពេលជាច្រើនថ្ងៃមកហើយ៕
មតិយោបល់