កាលពីថ្ងៃអាទិត្យម្សិល មិញការវាយប្រហារពីអាកាសរបស់អង្គការណាតូ ទៅលើអាហ្គានីស្ថានបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតចំនួន ៨ នាក់ ក្នុងនោះមានរួមទាំងស្ត្រី និងកុមារ។
ហេតុការណ៍នេះកើតឡើងនៅតំបន់ដាច់ស្រយាលនៃជ្រលងភ្នំនូរីឡារ៉ាម ក្នុងខេត្តឡាម៉ាន់ របស់ប្រទេសអាហ្វហ្កានិស្ថាន ក៏បណ្តាលឲ្យមនុស្សចំនួន ៧ នាក់ផ្សេងទៀតរងរបួសផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលបានបាត់បង់ជីវិតទាំងអស់ជាអ្នកចេញពីភូមិទៅរកអូសក្នុង ព្រៃសម្រាប់ប្រើប្រាស់ តែត្រូវរងការវាយប្រហារយ៉ាងអាក្រក់ពីអាកាសរបស់អង្គការណាតូ ដែលមានគោលដៅវាយប្រហារមកលើពួកគេ។
ចំណែកមន្ត្រីអង្គការ ណាតូក៏បានឲ្យដឹងថា ការវាយប្រហារនេះមានគោលដៅទៅលើពួកប៉ះបោរដែលសកម្មក្នុងការលប ឆ្មក់វាយប្រហារតាមតំបន់មួយចំនួនដែលមានកងកម្លាំងរដ្ឋាភិបាល និងបរទេសស្នាក់នៅតែប៉ុណ្ណោះ៕
មតិយោបល់