ព័ត៌មានជាតិ

រថយន្តម៉ាកម៉ាស្តា បើកបុកបុរសម្នាក់ របួសធ្ងន់

កំពង់ធំ: នាវេលាម៉ោង ០៦ និង ១៥នាទីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើខ្នងប្រឡាយគល់ស្ពានត្រពាំងត្រុំ ភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូត បណ្តាលឲ្យរបួសធ្ងន់មនុស្សប្រុសម្នាក់ ខូចម៉ូតូ ០១គ្រឿង និងរថយន្ត ០១គ្រឿង។

រថយន្តម៉ាកម៉ាស្តា ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខ ខេមរមិន្ទ 2-8825 ធ្វើដំណើរពីលិចទៅកើត អ្នកបើករត់គេចខ្លួន (មិនស្គាល់អត្តញាណ )។ ម៉ូតូម៉ាកវេវអេស ពណ៌ខ្មៅ ផ្លាកលេខគ្មាន ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ញោ រិត ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ បើកឆ្លងផ្លូវ (ពាក់មួកសុវត្ថភាព) របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង នៅទីតាំងខាងលើ រួចធ្វើកំណត់ហេតុ ប្រមូលវត្ថុតាង រថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការរដ្ឋានគរបាលស្រុកសន្ទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់