ព័ត៌មានជាតិ

James​ ​Blake​ ​រ​អិ​ល​ទៅ​លើ​ក​ពា​ន​ប្រ​ទេ​ស​បា​រាំ​ង​

កីឡាករវាយតិន្នីសទោល James Blake បានរអិលចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Open de Moselle ក្នុងទីក្រុង Metz ប្រទេសបារាំងជាមួយនឹងការបង្ហាញទម្រង់លេដដ៏ខ្លាំងក្លារបស់ខ្លួនដោយឈ្នះលើកីឡាករ Albano Olivetti។

កីឡាករពិភពលោកលំដាប់ទី១០៧ រូបនេះ (James Blake) បានឈានចូលវគ្គចុងក្រោយដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-2 និង 7-6 (7-4) ប្រើពេលវេលា ១ ម៉ោង និង ១៥ នាទី ។

ទោះបីជាឈានចូលវគ្គ ចុងក្រោយក្តី សម្រា់ការប្រកួតនៅសិតទី ២ ជាមួយនឹង Albano Olivetti កីឡាករ James Blake បានរងនូវផលលំបាកខ្លះដែរ ដោយពិន្ទុ ប្រកៀកក្រកិតនោះគឺ 7-6 ដែលជាពិន្ទុមួយ ធ្វើឲ្យ James Blake ឈ្នះទាំងប្រផិតប្រផើយ។

ដូចគ្នានេះផងដែរកាលពីថ្ងៃ ចន្ទម្សិលមិញនេះ កីឡាករ Mischa Zverev, Kenny De Schepper, Clement Reix និង Vincent Millot ក៏ឈានចូលវគ្គ ផ្តាច់ព្រ័ត្រផងដែរ៕

James Blake

មតិយោបល់