ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកអ្នកថ្មើរជើងឆ្លងផ្លូវ ស្លាប់មួយរំពេច

កំពង់ធំៈ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង៥០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់។

ម៉ូតូបង្កម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1F-5074 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ឈិត សារត្ន័ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសិរីសុខុម ឃុំជន្លង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព ក្រោយកើតហេតុរត់គេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះ គឹម សេង ភេទស្រី អាយុ ៧៦ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ស្លាប់តាមផ្លូវពេលធ្វើដំណើរបញ្ជូនទៅមន្ទីរពេទ្យ។

មូលហេតុបឋម៖ អ្នកបើកបរ និងអ្នកថ្មើរជើង ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះធ្វើការវាស់វែង និងវត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកប្រាសាទបល្ល័ង្ក ចំណែក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់