ព័ត៌មានជាតិ

អា​ជ្ងា​ធរ​កូ​ឡុំ​ប៊ី​ធ្វើ​ការ​បោស​ស​ម្អា​ត​មេ​ក្លោ​ង​ជួ​ញ​ដូ​រ​ថ្នាំ​ញៀន​បា​ន​ ​៣៦​ ​នាក់​

អ្នករត់ពន្ធគ្រឿងញៀនជនជាតិកូឡុំប៊ីម្នាក់ ត្រូវបានអាជ្ញាធរប្រទេសវេនេស៊ុយអេឡាចាប់ខ្លួន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យលើការជួញដូរគ្រឿងញៀនរូបនេះត្រូវបានក្រុមទីភ្នាក់ងារ ស៊ើបអង្កេតសហរដ្ឋអាមេរិក និងអង់គ្លេសតាមចាប់ខ្លួនជាយូរមកហើយ លើករណីដឹកជញ្ជូនចែកចាយគ្រឿងញៀនក្នុងតំបន់។

កូឡុំប៊ីជាប្រទេសមួយផលិតគ្រឿងញៀនកូកាអ៊ីន ខ្លាំងជាងគេបំផុតនៅលើពិភពលោក។ក្នុងរយៈ ពេលប៉ុន្មាន សប្តាហ៍កន្លងមកថ្មីៗនេះ អាជ្ញាធរប្រទេសនេះបានធ្វើប្រតិបត្តិការណ៍បោសសម្អាតសមាជិកមេ ក្លោងរត់ពន្ធគ្រឿងញៀនពាសពេញប្រទេស។ក្នុងការ បោសសម្អាតនេះកងកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនសមាជិកមេក្លោងរត់ពន្ធ គ្រឿងញៀនបានចំនួន ៣៦ នាក់ និងរឹបអូសយកបានថ្នាំញៀនចំនួន ៥ តោន រួមទាំងយន្តហោះធន់តូចសម្រាប់ដឹកជញ្ជូនគ្រឿងញៀនចំនួន ២១ គ្រឿងទៀតផង៕

 

មតិយោបល់