ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីរំលោភសេពសន្ថវៈ លើកូនស្រីរបស់ខ្លួន

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលា ម៉ោង ១៦ និង១០នាទីកម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល កែវ សីមា បាន ទទួល ព័ត៌មាន ពី លោកគ្រូ អ្នកគ្រូ នៅ សាលា បឋម សិក្សា អូរអាម បានតេទូរស័ព្ទ មករាយការណ៍ ថា មាន ក្មេង ស្រី ត្រូវ ឪពុក បង្កើត រំលោភ សេពសន្ថវៈ ។

ក្រោយ ទទួល ដំណឹង នេះ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក កែវ សីមា និង កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្រែ ខ្ទុ ម បាន ចុះ ទៅ ដល់ សាលារៀន អូរ អាម និង បាន នាំ យក ក្មេង ស្រី ជន រង គ្រោះ មក អធិការដ្ឋាន នគរបាល ស្រុក កែវ សីមា ដើម្បី សួរនាំ ។ ក្រោយ ពី សួរនាំ រួច កម្លាំង អធិការដ្ឋាន បាន ធ្វើការ ឃាត់ខ្លួន ឪពុក ក្មេង ស្រី ។

ជនសង្ស័យ មានឈ្មោះ សិវ កុសល់ ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅ ភូមិ កាឡៃ ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ។

បច្ចុប្បន្ន ស្នាក់ នៅ ជៀ ជ័រកៅស៊ូ ភូមិ ឡា ប៉ា ខេ ឃុំ ស្រែ ខ្ទុ ម ស្រុក កែវ សីមា ខេត្តមណ្ឌលគិរី ។ ក្មេង ស្រី រង គ្រោះ មានឈ្មោះ ស . សម អាយុ ១៤ ឆ្នាំ ជា សិស្ស រៀន នៅ បឋម សិក្សា អូរ អាម ស្នាក់ នៅ ជាមួយ ជនសង្ស័យ ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ បាន សារភាព ថា ខ្លួន ពិតជា បាន រំលោភ ទៅ លើ កូនស្រី ដែល ជា ជន រង គ្រោះ ពិតប្រាកដ មែន ហើយ រំលោភ បាន សម្រេច ជា ច្រើន លើក ច្រើន សារ ។

បច្ចុប្បន្ន កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក កែវ សីមា បាន កសាង សំណុំរឿង ចប់ សព គ្រប់ រួច បាន បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី ដើម្បី កម្លាំង ជំនាញ ចាត់ចែង បញ្ជូន បន្ត ទៅ សាលាដំបូង ខេត្ត អនុវត្ត ទៅ តាម នីតិវិធី ៕

 

មតិយោបល់