ព័ត៌មានសិល្បៈ និងកម្សាន្ត

Shoeshe​ ​នឹ​ង​​ធ្វើ​កា​រ​គាំ​ទ្រ​ចំ​ពោះ​ត​ន្ត្រី​ទេ​ស​ច​រ​ណ៍​រ​ប​ស់​ ​Jenefer​ ​Lopez​

ក្រុមតារាចម្រៀង Shoeshe នៅពេលថ្មីៗមកនេះបានបញ្ជាក់ថាពួកនាងនឹងធ្វើការគាំទ្រចំពោះសកម្មភាពរបស់តារាចម្រៀង គូថធំ Jenefer Lopez ដែលនឹងធ្វើការបង្ហាញនៅ ចក្រភពអង់គ្លេស និងអៀកឡង់ ខាងមុខនោះ។

សម្រាប់សកម្មភាពថ្មីៗរបស់ Shoeshe វិញក៏បានបានធ្វើតន្ត្រីទេសចរណ៍ជាមួយនឹង Nicki Minaj ក្នុងចក្រភពអង់គ្លេស ។ជាមួយនឹងគ្នានេះដែរ ម្ចាស់បទចម្រៀង “Black Heart ” ក៏ទទួលបានការគាំទ្រស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៣ និងជាបទដែលលក់ដាច់បំផុតរហូតដល់ទៅ 400,000 ឯណោះ។

ក្រុមតារាចម្រៀងនេះដែរកំពុងដុតដៃដុតជើងរៀបចំនូវអាលប៊ុមទី ៣ របស់ខ្លួន ដែលគ្រោងនឹងចេញក្នុងចុងឆ្នាំនេះ ដោយរួមសហការផលិតដោយ Future Cut (Lily Allen, Plan B, Kelis)៕

មតិយោបល់