ព័ត៌មានជាតិ

Victoria​ ​Azarenka​ ​ឈា​​ន​ចូ​ល​វគ្គ​ ​¼​ ​នៃ​ក​ម្ម​វិ​ធី​ ​Toray​ ​Pan​ ​Pacific​ ​Open​ ​ទាំ​ង​មាន​​ជំ​​ងឺ​​តោ​ង​

ជើងខ្លាំង Victoria Azarenka បានពុះពារយកជ័យជម្នះទាំង ឈឺជា ឈានចូលវគ្គ មួយភាគបួននៃកម្មវិធី Toray Pan Pacific Open កាលពីថ្ងៃ ពុធម្សិលមិញនេះ។

កីឡាការិនី សញ្ជាតិបេឡារូស Victoria Azarenka ទោះបីជាមានជំងឺតោងខ្លួនក្តី តែនៅតែ បំបាក់ កីឡាការិនីរបស់អ៊ីតាលី Roberta Vinci ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-4 និង 6-2 ដោយប្រើពេលវេលា ៨៦ នាទី ។

Victoria Azarenka នឹងជួបកីឡាការិនីអាល្លឺម៉ង Angelique Kerber នៅវគ្គ ៨ នាក់ចុងក្រោយ ខណៈដែលកីឡាការិនី រូបនេះបានទម្លាក់កីឡាការិនី Urszula Radwanska លំដាប់ទី ៥ ដោយពិន្ទុ 2-0 ដូចគ្នា ពោលគ្រាប់បាល់ 6-1 និង 6-1។

ចំណែកកីឡាការិនីលំដាប់ទី ២ របស់ពិភពលោក Maria Sharapova ក៏ឆ្ពោះដំណើរទៅកាន់វគ្គ មួយភាគបួន ដែរ ដោយបានជម្រុះកីឡាការិនី Lucie Safarova ដោយពិន្ទុ 2-0 ដូចគ្នា ពោលគ្រាប់បាល់ 6-2 និង 7-6 (7-5)៕

Victoria Azarenka

មតិយោបល់