ព័ត៌មានជាតិ

ម​​នុ​ស្ស​ចំ​នួ​ន​ជា​ង​ ​១​០​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​ដោ​យ​សា​រ​អំ​ពើ​ហិ​ង្សា​ថ្នាំ​ញៀន​​នៅ​​ម៉ិ​ច​​ស៊ី​ក​​

កាលពីថ្ងៃពុធម្សិលមិញ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១២ មានការវាយប្រយុទ្ធគ្នាមួយបានកើតឡើង នៅតំបន់តេប៉េកូគ្វីលកូ ក្នុងរដ្ឋហ្គេរ៉េរ៉ូ របស់ប្រទេសម៉ិចស៊ីក។
ការវាយប្រហារនេះកើតឡើងនៅតាមតំបន់ក្នុងរដ្ឋមួយនេះស្ថិតនៅភាគនីរតីប្រទេស បណ្តាលឲ្យជនសង្ស័យរបស់ពួករត់ពន្ធគ្រឿងញៀនចំនួនជាង ១០ នាក់បាត់បង់ជីវិត រីឯកងកម្លាំងយោធាម្នាក់ផ្សេងទៀតក៏បានបាត់បង់ជីវិតផងដែរ។
យោធា ប្រចាំតំបន់បានឲ្យដឹងថា ការវាយប្រហារបានកើតឡើងក្នុងពេលពួកសមាជិកមេក្លោងរត់ពន្ធគ្រឿង ញៀនលបពួនស្ទាក់វាយប្រហារទៅលើកងកម្លាំងយោធាដែលធ្វើល្បាតគ្រប់ ទីកន្លែងនៅតំបន់ភ្នំក្បែរទីក្រុងតាកស្គូ។
ក្នុងនោះដែរ ជនសង្ស័យពាក់ព័ន្ធថ្នាំញៀនតាមទីកន្លែង មួយចំនួនក្នុងទីក្រុងតាក់ស្គូចំនួន ១៨ នាក់ត្រូវបានកងកម្លាំងយោធា និងនគរបាលបានចាប់ខ្លួន ។

គួរបញ្ជាក់ផងដែរថា រយៈពេល ២ខែ កន្លងមកនេះ មនុស្សចំនួន ២២៥ នាក់បានបាត់បង់ជីវិតដោយអំពើហិង្សាថ្នាំញៀន៕

មតិយោបល់