ព័ត៌មានជាតិ

១៤​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​ ​និ​ង​៤​០​ ​នា​ក់​ផ្សេ​ង​ទៀត​រ​ង​រ​បួ​ស​ក្នុ​ង​ឧ​ប​ទ្ទេ​វ​ហេ​តុ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​នៅ​ចិ​ន​

កាលពីថ្ងៃអាទិត្យម្សិលមិញរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ក្នុងពេលបុកគ្នា នៅតំបន់ហ្សីបូ នាភាគខាងកើតប្រទេសចិនបណ្តាលអោយមនុស្សចំនួន ១៤ នាក់បាត់បង់ជីវិត និងចំនួនជាង ៤០ នាក់ផ្សេងទៀតរងរបួស។
មន្ត្រីនគរ បាលនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា រថយន្តដឹកអ្នកដំណើរបានក្រឡាប់ក្នុងពេលបើកបរនៅលើផ្លូវហាយវេ ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតបុកជាមួយរថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតដែលបើកបរ បញ្ច្រាសទិសគ្នា និងមានល្បឿនដូចគ្នា។
ប្រភពព័ត៌មាន បន្តថា រថយន្តដឹកអ្នកដំណើរទាំងពីរគ្រឿងជារបស់ក្រុមហ៊ុនផ្សេងពីគ្នា និងមានដឹកអ្នកដំណើរពេញណែនដូចគ្នា។ ចំណែកគ្រោះថ្នាក់កើតឡើងបណ្តាលអោយមនុស្សចំនួន ៦ នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងចំនួន ៨ នាក់ផ្សេងទៀតបាត់បង់ជីវិតពេលដឹកជញ្ជូនដល់មន្ទីរពេទ្យ៕

 

 

មតិយោបល់