ព័ត៌មានជាតិ

Victoria​ ​Azarenka​ ​បំ​បា​ក់​ ​Maria​ ​Sharapova​ ​លើ​ក​​ពា​​ន​​នៅ​​ក្នុ​ង​ក​ម្ម​វី​ធី​ ​China​ ​Open​

កីឡាការិនី Victoria Azarenka បានបំបាក់កីឡាការិនី Maria Sharapova ដោយទម្រង់លេងដ៏ ខ្លាំងក្លារបស់ខ្លួនដោយលើកពានជាលើកដំបូង នៅក្នុងកម្មវីធី China Open កាលពីថ្ងៃ អាទិត្យម្សិលមិញនេះ។

Victoria Azarenka សញ្ជាតិបេឡារ៉ូស លំដាប់ទី ១ ដោយបានបំបាក់កីឡាការិនី Maria Sharapova សញ្ជាតិរុស្ស៊ី ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-3 និង 6-4 ដែលធ្វើឡើងនៅលើទីលាន National Tennis Centre នៅទីក្រុងតៃប៉ិ។

នេះ គឺជាលើកដំបូងហើយសម្រាប់ពានរបស់ Victoria Azarenka តាំងពីអាកខានលើកពានតាំងពីខែ មីនា នៅ BNP Paribas Open ហើយនេះក៏ជាលើកទី ៤ ដែរ ដែល Victoria Azarenka បំបាក់ Maria Sharapova ក្នុងការជួបគ្នា ៥លើកកន្លងមក ក្នុងការបង្ហាញទម្រង់លេងក្នុងរដូវកាលឆ្នាំនេះ។

Maria Sharapova គឺចាញ់ក្រោមទម្រង់លេងរបស់ Victoria Azarenka នៅក្នុងកម្មវិធី Australian Open នៅ វគ្គ ផ្តាច់ព្រ័ត្រ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី US Open ជាចុងក្រោយនោះគឺ នៅក្នុងកម្មវីធី French Open នៅខែ ឧសភា៕

 

មតិយោបល់