ព័ត៌មានជាតិ

អំណោយលោកជំទាវ ជុំ សាមីន ជូនអតីតតារាចម្រៀង អ៊ុំ គន្ធា

បន្ទាប់ពីបានទទួលដំណឹងថា លោកស្រី អ៊ុំ គន្ធា អតីតអ្នកចម្រៀងធ្លាប់ល្បីឈ្មោះទូទាំងប្រទេស បានធ្លាក់ ខ្លួនឈឺជាទំងន់ ដោយស្ថានភាពជីវភាពដុនដាបទៀតផងនោះ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២ លោកស្រី គឹម សេដ្ឋានី នាយកទីចាត់ការ កិច្ចការច្បាប់ និងសិទ្ធមនុស្ស និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ អង្គភាពសាលារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជុំ សាមីន ប្រធានសមាគមនារីថ្នាក់រាជធានីភ្នំពេញ យកអំណោយទៅប្រគល់ជូនលោកស្រី នៅភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់សមាគមនារីខណ្ឌសែនសុខ និងក្រុមយុវជនសាលារាជធានីផងដែរ។

លោកស្រី គឹម សេដ្ឋានី ក៍បាននាំយកនូវបណ្តាំសាកសួរសុខទុក្ខរបស់ លោកជំទាវ ជុំ សាមីន និងបានផ្តាំផ្ញើណែនាំ ឱ្យយកចិត្តទុកដាក់ ថែទាំសុខភាពព្យាបាលជំងឺឱ្យឆាប់ជាសះ ស្បើយ ខិតខំប្រឹងប្រែងតស៊ូក្នុងជីវិត កុំបោះបង់ការព្យាបាល ពិសេសត្រូវមាន សង្ឃឹមជានិច្ចដើម្បីអនាគតកូន។ លោកស្រី ក៍បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាលក៍មិនបាន បោះបង់ការជួយជ្រោមជ្រែងដល់ ការយកចិត្តទុកដាក់ ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទេ គឺ តែងតែគិតគូជានិច្ច និងឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់។ អំណោយដែលយកទៅប្រគល់ជូន លោកស្រី អ៊ុំ គន្ធា មានថវិកា លោកជំទាវ ជុំ សាមីន ចំនួន ៥០ម៉ឺនរៀល ថវិកា និងលោកស្រី តិមា វិច្ឆិកាល ប្រធានសមាគមយុវជនកម្ពុជា អង្គភាពសាលារាជធានីភ្នំពេញ ចំនួន ៥០ម៉ឺនរៀល
ដោយឡែកសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានឧបត្ថម្ភនូវ អង្ករ ២បាវ មី ២កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ២យួរ ទឹកដោះគោ ៥កំប៉ុង ស្ករស ២កញ្ចប់ ក្រម៉ា ២ សារ៉ុង ២ ខោអាវ ១កំប្ល៉េ និងថវិកា លោកស្រី មួង សុខ សត្យា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌសែនសុខ ចំនួន ២០ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះ លោកស្រី អ៊ុំ គន្ធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ជាពិសេសលោកជំទាវ ជុំ សាមីន ដែលតែងតែគិតគូជានិច្ចចំពោះសុខទុក្ខរបស់បងប្អូននារី ជាប្រជាពលរដ្ឋក្រីក្រដែលជាគុណបំណាច់មិនអាច កាត់ថ្លៃបាននៅពេលបានការឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគ បរិភោគ ក្នុងពេលដែលលោកស្រីកំពុងជួបការលំបាកបែបនេះ។ និងជូនពរឱ្យថ្នាក់ដឹកនាំរាជធានីភ្នំពេញ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជួបប្រទះតែសេចក្តីសុខ និងអភិវឌ្ឍន៍ទីក្រុងកាន់តែរីកចំរើន ថែមទៀត។ គួរបញ្ជាក់ថា សព្វថ្ងៃ អតីតតារាចម្រៀង មួយរូបនេះ រស់នៅពឹងលើការលក់ដូរបន្តិចបន្តួច ដោយមាន កូនប្រុស ២នាក់ និង ម្តាយ ឪពុក ជរា ក្នុងបន្ទុក៕

មតិយោបល់