ភ្នំពេញៈ នៅវេលាម៉ោង ១០ និង ២០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវលេខ១៣០ កែងផ្លូវលេខ១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-1077 បើកបរដោយស្ត្រីម្នាក់ ទិសដៅពិកើតទៅលិច មកដល់ចំណុចខាងលើ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ធ្វើដំណើរពីត្បូងទៅជើង បុកពីមុខពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕



មតិយោបល់