កីឡាការិនីលំដាប់ទី ១ របស់ពិភពលោក នាង Victoria Azarenka បានលើកពានទី ៦ របស់ខ្លួនក្នុងឆ្នាំនេះ ដែលជាពាន WTA ដោយបំបាក់កីឡាការិនីJulia Goerges នៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវីធី Generali Ladies Linz។
ក្នុងការប្រកួតនេះដែរ Victoria Azarenka បានយកឈ្នះដោយពិន្ទុ 2-0 ក្នុងនោះគ្រាប់បាល់ 6-3 និង6-4 ។កីឡាការិនីវ័យ ២៣ ឆ្នាំរូបនេះ បើកឆាដំបូងគឺនាំមុខដោយគ្រាប់បាល់5-3 ទៅហើយ បន្ទាប់មកបន្ថែមនូវសន្ទុះលេងរបស់ខ្លួនយកឈ្នះដោយពិន្ទុ 6-3 តែម្តងទៅក្នុងសិតទី ១។ចូលមកដល់សិត ទី២ គ្រាប់បាល់របស់អ្នកទាំងពីរមានលក្ខណៈប្រផិតប្រផើយនោះគឺ 5-4 ដែលស្ទើរតែធ្វើ ឲ្យ Julia Goerges តាមទាន់ 1-1 ទៅហើយដែរ តែនាង Victoria Azarenka មិនចង់ប្រើពេលវេលាយូរទេ ក៏សម្រេចចិត្តលើកពានទី ១៤ ក្នុងអាជីពរបស់នាងតែម្តងទៅ៕
មតិយោបល់