នៅថ្ងៃទី១៣សីហា ប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្ដើម បំពេញទស្សនកិច្ចទៅកាន់តំបន់ស្វយ័ត គ្រីមៀរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ សីហានេះ ។ នៅថ្ងៃទី១៤សីហា លោកពូទីននឹង ជួបពិភាក្សាជាមួយមន្ដ្រីគ្រប់គ្រងនៅ ក្នុងតំបន់ស្វយ័តគ្រីមៀពាក់ព័ន្ធនឹងបញ្ហា សំខាន់ៗរបស់ប្រទេសជាតិ និងការរស់ នៅរបស់ពលរដ្ឋ ។ អ្នកនាំពាក្យប្រធានាធិបតីពូទីនបាន ឱ្យដឹងថា ជំនួបពិភាក្សារវាងប្រធានាធិប តីនឹងមន្ដ្រីក្នុងតំបន់ ពាក់ព័ន្ធនឹងការដាក់ បញ្ចូលសាធារណរដ្ឋគ្រីមៀជាមួយវប្ប ធម៌ប្រពៃណីរបស់រុស្ស៊ី ។
នេះជាដំណើរ ទស្សកិច្ចលើកទី២ហើយ ដែលប្រធានា ធិបតីរុស្ស៊ីទៅកាន់តំបន់ស្វយ័តគ្រីមៀ ។ កាលពីថ្ងៃទី៩សីហា លោកពូទីនក៏បាន ទៅចូលរួមពិធីដង្ហែក្បួនព្យុហយាត្រាថ្ងៃ ជ័យជម្នះនៅទីក្រុងមូស្គូ ។ កាលពីខែមីនាកន្លងមក ដោយវិបត្ដិ នយោបាយនៅអ៊ុយក្រែន តំបន់ស្វយ័ត គ្រីមៀបានបោះឆ្នោតផ្ដាច់ខ្លួនទៅជាតំបន់ ឯករាជមួយ ហើយចូលជាមួយប្រទេស រុស្ស៊ីតែម្ដង ។ នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ នៅថ្ងៃទី១៣ សីហា អ៊ុយក្រែនបានឯកភាពទទួលយក ស្បៀងអាហារផ្ដល់ជំនួយពីប្រទេសរុស្ស៊ី ដែលដឹកតាមរថយន្ដរហូតដល់ជិត៣០០ គ្រឿង កំពុងតែរង់ចាំនៅតំបន់ព្រំដែន ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែក្បួនរថយន្ដ ដឹកស្បៀងអាហារជំនួយទាំងនោះចាំបាច់ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹង តែងពីភាគីអ៊ុយក្រែន ចៀសវាងការ បង្កប់ សព្វាវុធនិងកម្លាំងទាហានរុស្ស៊ី នៅទីនោះ ទៅជួយដល់ក្រុមបះបោរ នៅភាគខាងកើត ។ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសឱ្យដឹងថា ជំនួបមនុស្សធម៌ទាំងនោះ ស្ថិតក្រោម ការគ្រប់គ្រងរបស់អង្គការកាកបាទក្រហម អន្ដរជាតិ រុស្ស៊ីមិនមានជាប់ពាក់ព័ន្ធនោះ ឡើយ ។ ភាគីអ៊ុយក្រែនមិនអនុញ្ញាតឱ្យ ក្បួនរថយន្ដដែលមានជិតសដល់៣០០ គ្រឿងឆ្លងចូលទឹកដីអ៊ុយក្រែននោះឡើយ ដោយត្រូវផ្ទេរស្បៀងអាហារសម្ភារទាំង អស់មកលើរថយន្ដរបស់អ៊ុយក្រែនវិញ មុនពេលបញ្ជូនទៅឱ្យជនរងគ្រោះ ។
ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ីបាន ឱ្យដឹងថា រថយន្ដដឹកទំនិញធុនធំរហូត ដល់២៨៧គ្រឿងបានចាកចេញពីទីក្រុង មូស្គូ ទៅកាន់ព្រំដែនភាគខាងកើតអ៊ុយ ក្រែន មានចម្ងាយជាង១ពាក់គីឡូ ម៉ែត្រ។ ក្បួនរថយន្ដទាំងនោះបានផ្ទុក ទំនិញជាង២ពាន់តោន រួមមានអង្ករ ស្ករ អាហារកូនក្មេង សម្ភារសុខាភិបាល ជំរំ តង់ និងម៉ាស៊ីនភ្លើង៦៩គ្រឿង ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេស អាមេរិកក៏បានប្រកាសផងដែរថា អា មេរិកគាំទ្រដល់ការត្រួតពិនិត្យស្បៀង អាហារពីអ៊ុយក្រែនមុនពេលបញ្ជូនទៅ ឱ្យជនរងគ្រោះ ។
កន្លងមករដ្ឋាភិបាលអ៊ុយក្រែននិង បណ្ដាប្រទេសលោកខាងលិចបានចោទ ប្រកាន់ភាគីរុស្ស៊ីថាបានប្រើប្រាស់សកម្ម ភាពជំនួយមនុស្សធម៌ដើម្បីបញ្ជូន ទាហាន សព្វាវុធជួយដល់ក្រុមផ្ដាច់ទឹក ដីនិយមប្រឆាំងនឹងរដ្ឋាភិបាលអ៊ុយក្រែន។ ការផ្ដល់ជំនួយមនុស្សធម៌ខាងលើធ្វើ ឡើងស្របពេលការធ្វើដំណើរទស្សនកិច្ច របស់លោកពូទីនទៅកាន់តំបន់ដែលជា អតីតទឹកដីរបស់អ៊ុយក្រែន ជាសកម្មភាព មួយធ្វើឱ្យរដ្ឋាភិបាលអ៊ុយក្រែនព្រួយបារម្ភ យ៉ាងខ្លាំង៕
មតិយោបល់